Apple គ្របដណ្តប់ Samsung ទាំងស្រុងខាងប្រាក់ចំណូល! ស្ថិតិនេះបង្ហាញមូលហេតុពិតប្រាកដ

    ​ក្រុមហ៊ុន Apple បានទទួល​ប្រាក់ចំណេញ​សរុប ៩២ ភាគរយ​ពី​ឧស្សាហកម្ម​លក់​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ក្នុង​ឆមាស​ចុងក្រោយ​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវ​ដោយ​អ្នកវិភាគ Michael Walkley មកពី Canaccord Genuity​។​

​    ​នេះ​មានន័យថា iPhone គឺ​កំពុង​គ្រប់​ដណ្ដប់​ទីផ្សារ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​ខ្ពស់បំផុត​។ ហើយ​វា​គឺជា​ការពេញនិយម​បំផុត និង​ប្រាក់ចំណេញ​ដ៏​ច្រើន​សម្រាប់​ទូរស័ព្ទដៃ​មួយ​នេះ​។​

​    ​នេះ​គឺ​ស្ថិតិ​ដែល​បង្ហាញថា Apple ឈ្នះ Samsung​។ ក្រុមហ៊ុន Samsung មាន​គូប្រជែង​ដ៏​ធំ​បំផុត​គឺ Apple ដោយ Samsung លក់​ទូរស័ព្ទដៃ​បាន​ច្រើនជាង​ក្រុមហ៊ុន Apple នៅ​ឆមាស​ចុងក្រោយ​នេះ​។ ក្រុមហ៊ុន​នេះ​លក់បាន ៩០ លាន​ទូរស័ព្ទដៃ ដោយ ៧៧,៥ លាន​គ្រឿង​ជា​ទូរស័ព្ទ​ស៊េរី​ថ្មី និង ១២,៥ គ្រឿង​ជា​ទូរស័ព្ទដៃ​ស៊េរី​ចាស់​។​

​    ​ក្រុមហ៊ុន Apple លក់​ទូរស័ព្ទដៃ​ចំនួន​ប្រហាក់ប្រហែល​នឹង Samsung ដែរ ប្រមាណ​ជា ៧៨,៣ លាន​គ្រឿង​។​

​    ​ជា​មធ្យម​តម្លៃ​លក់​សម្រាប់​ទូរស័ព្ទដៃ Samsung នៅ​ឆមាស​ចុង​ក្រោយនេះ​ក្នុងតម្លៃ ១៨២ ដុល្លារ​។ ហើយ​ជា​មធ្យម iPhone លក់​ក្នុងតម្លៃ ៦៩៥ ដុល្លារ ច្រើនជាង​តម្លៃ​មធ្យម​របស់ Samsung ដល់​ទៅ ៤ ដង​ឯណោះ​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​ប​ស់លោក Walkley៕

ប្រភព៖ជំនួញ

adverise with khmeread

អ្នកនឹងចូលចិត្ត