បុរស​ម្នាក់នេះ​ចំណាយ ៨ ម៉ឺន​ដុល្លារ​វះកាត់​ឱ្យ​ដូច Britney Spears

    ​លោក Bryan Ray វ័យ ៣១ ឆ្នាំ​មកពី​ទីក្រុង Los Angeles រដ្ឋ California បាន​ឆ្លក់​វង្វេង​នឹង​តារាចម្រៀង​ប៉ុប Britney Spears ដោយ​គាត់​បាន​ចំណាយ​ប្រាក់ ៨ ម៉ឺន​ដុល្លារ​ក្នុង​រយៈពេល ១៤ ឆ្នាំ​ចុងក្រោយ​ដើម្បី​មានមុខ​ដូច​តារាចម្រៀង​ដ៏​ល្បី​រូបនេះ​។​

​    ​លោក Ray បាន​និយាយថា គាត់​ដឹងថា​មាន​អ្វី​ពិសេស​អំពី​តារាចម្រៀង​រូបនេះ នៅពេល​គាត់​បានឃើញ​នាង​ដំបូង​។ សម្រស់ សំឡេង និង​ក្បាច់​រាំ​របស់​នាង​គឺ​ល្អឥតខ្ចោះ​សម្រាប់​គាត់ ហើយ​គាត់​ដឹងថា គាត់​ចង់​ដូចជា​នាង​ដែរ​។ ដូច្នេះហើយ នៅ​អាយុ ១៧ ឆ្នាំ នៅពេល​ពេទ្យធ្មេញ​បង្ហាញ​គំរូ​ដល់​គាត់ ដោយ​សួរថា​គាត់​ចង់បាន​ស្នាមញញឹម​ដូច​តារា​រូប​ណា គាត់​ឆ្លើយ​ភ្លាមៗ​ថា Britney Spears​។ ប៉ុន្ដែ​មិនមែន​ត្រឹមតែ​ការវះកាត់​ផ្លាស់ប្តូរ​មុខមាត់​តែម្ដង​នោះទេ​សម្រាប់ Ray នៅ ១៤ ឆ្នាំ​ចុងក្រោយ​គាត់​បាន​ចូលទៅ​ហាង​កែ​សម្ផស្ស​ជាង ៩០ កន្លែង​ដើម្បីឱ្យ​មានមុខមាត់​ដូច​នាង​។​

​    ​លោក Ray ត្រូវបាន​គេ​សើចចម្អក​ចំពោះ​ការវះកាត់​ឱ្យមាន​មុខ​ដូចនឹង​តារា​ស្រី​រូបនេះ​។ យ៉ាងណាមិញ គាត់​មិនដែល​ប្រកាន់​នោះទេ ហើយ​គាត់​នៅតែ​ចាត់ទុក Britney Spears ជា​តារាចម្រៀង​ដ៏​ល្អ​បំផុត​ក្នុង​លោក​មកទល់​បច្ចុប្បន្ន​។​

​     ដោយឡែក​គាត់​មាន​អាយុ ៣១ ឆ្នាំ​ហើយ អ្វីដែល​គួរឱ្យគត់សម្គាល់​នោះ​គឺ​មិនដឹងថា​ការវះកាត់​របស់គាត់​នេះ​នឹង​រក្សា​ស្បែក​មុខ​គាត់​ដោយ​វិធី​ណា​នោះទេ នៅពេល​គាត់​ចាស់​ទៅនោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត