ក្មេងអង់គ្លេសកើតជំងឺរលាកសន្លាក់ធ្ងន់ធ្ងរ ទៅពេទ្យ ពិនិត្យច្រឡំ ឱ្យថ្នាំពីរមុខមកលេបនៅផ្ទះ ស្រាប់តែស្លាប់ចោលម្តាយ!

    ​គ្រួសារ​របស់​ក្មេងប្រុស​អាយុ​ប្រាំ​ឆ្នាំ​ម្នាក់ ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ​បាន​និយាយថា កូន​របស់​ពួកគាត់​បានកើត​ជំងឺ​នេះ​ពីរ​ឆ្នាំ ទើប​បញ្ជូនមក​ពេទ្យ ហើយ​ត្រឡប់មកវិញ​ជាមួយ​ការចេញ​វេជ្ជបញ្ជា​ឱ្យ​លេបថ្នាំ Calpol និង Ibuprofen បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ច្រឡំ​។​

​    ​កុមារា Kaden Hadfield បាន​ទៅ​មន្ទីរពេទ្យ​ច្រើនជាង ២០ ដង ប៉ុន្តែ​ឪពុកម្តាយ​របស់គាត់​និយាយថា ក្រុមគ្រូពេទ្យ​មិនអាច​កំណត់​រោគសញ្ញា​របស់​កូន​ពួកគេ​បាន​។​

​    ​ទោះយ៉ាងណា Kaden បាន​បន្តទៅ​រៀន​ដោយ​ស្ថិតក្នុង​ការឈឺចាប់ ហើយ​ថ្ងៃ​ខ្លះ​គាត់​មិនអាច​ដើរ​បាន​ឬ​សូម្បីតែ​លើកដៃ​និង​នៅពេល​ធ្ងន់ធ្ងរ​ខ្លាំងពេក គាត់​ត្រូវដាក់​រទេះដឹក​កូនក្មេង​ទៀតផង​។​

​    ​គួរឱ្យ​សោកស្តាយ កើត​ជំងឺ​នេះ​ពីរ​ឆ្នាំ​ទើប​គាត់​បញ្ជូន​កូន​ទៅ​មន្ទីរពេទ្យ​កុមារ Alder Hey ហើយ​ពេទ្យ​បានចេញ​វេជ្ជបញ្ជា​ឱ្យ​លេបថ្នាំ​ដូចខាងលើ​។ ស្របពេល​នោះដែរ ជំងឺ​បាន​លុកលុយ​រាងកាយ​របស់គាត់​ខ្លាំងៗ​ទៅ បើទោះជា​ការព្យាបាល​ហាក់​ទទួលជោគជ័យ​នៅ​គ្រា​ដំបូង ប៉ុន្តែ​គាត់​នៅតែ​ទទួលមរណភាព​ដដែល​។​

​    ​ម្តាយ​វ័យ ២៥ ឆ្នាំឈ្មោះ Caitlin Tattersall និង​ឪពុក​ឈ្មោះ Lee Hadfield វ័យ ២៩ ឆ្នាំ​ឥឡូវ​កំពុង​រង់ចាំ​ការអង្កេត​មួយ​ក្នុង​ខែ​នេះ ស្របពេល​ពួកគាត់​សង្ឃឹមថានឹង​ដឹង​ការពិត​ជុំវិញ​ការស្លាប់​របស់ Kaden៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត