ប៉ូលិស​ស្រុក​មុខកំពូល​បង្ក្រាប​ទីតាំង​ជល់​មាន់​

    កណ្តាល ៖ ប៉ូលិស​ស្រុក​មុខកំពូល ​បាន​បង្ក្រាប​ករណី​លេងល្បែង​ជល់​មាន់​កាលពី​ថ្ងៃ​០៨ ​កុម្ភៈ ​២០១៧ វេលា​ម៉ោង​១០ ​និង​៤៥​នាទី នៅ​ចំណុច​ដីចម្ការ​ស្វាយ​ឈ្មោះ​ សោម​ សុ​ភ័​ណ្ឌ (​នៅ​ភ្នំពេញ​) ​ស្ថិតនៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេ​ត្ក​ណ្តា​ល​។​

    ប្រតិបត្តិការ​នេះ ប៉ូលិស​ដកហូត​វ​ត្តុ​តាង ១.​កន្ត្រក់​សម្រាប់​ដាក់​មាន់​០៤​ក្បាល​, ២.​មាន់​ជល់​ ០១ ក្បាល, ៣.​ម៉ូតូ​០២​គ្រឿង (​ម៉ាក​ស៊ី​រូស​ពណ៌​ខ្មៅ​គ្មាន​ស្លាកលេខ​០១​គ្រឿង​ និង​ម៉ាក​គុប​ជ្រុង 50 ​ពណ៌​ទឹកប្រាក់ ពាក់​ស្លាកលេខ ខ​9467 កណ​1)​។​

    ប៉ូលិស​និយាយថា នៅ​ថ្ងៃទី​០៨ ​កុម្ភៈ ២០១៧ វេលា​ម៉ោង​១០​ និង​៤៥​នាទី​នេះ​កម្លាំង​ប៉ុស្តិ៍​ព្រែក​ដំបង​ បាន​ចុះទៅ​បង្ក្រាប​ល្បែង​ប្រជល់មាន់ ០១​កន្លែង នៅ​ដីចំការ​ស្វាយ​ឈ្មោះ សោម សុ​ភ័​ណ្ឌ (​ម្ចាស់​នៅ​ភ្នំពេញ​) ស្ថិតនៅ​ភូមិ​ឃុំ​កើ​ត​ហេតុ ខាង​លើ។​

    ពេល​កម្លាំង​ប៉ុស្តិ៍​ទៅដល់​ជនសង្ស័យ​ដែលជា​អ្នកលេង​ជល់​មាន់បាន​រត់​គេចខ្លួន​បាត់អស់ ហើ​យ​បន្សល់ទុក​នៅ​វ​ត្តុ​តាង​ខាង​លើ រួច​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ចាត់​ការបន្ត៕

adverise with khmeread