ប៉ូលិស​ខេត្តរតនគិរី​បង្ក្រាប​ទីតាំង​ជល់​មាន់​ ២​ កន្លែង​ឃាត់​មនុស្ស ​១២ ​នាក់​

    រតនគិរី ៖ កម្លាំង​ប៉ូលិស​ជំនាញ​ខេត្ត ​និង​កម្លាំង​ប៉ូលិស​ជំនាញ​ស្រុក​បរ​កែវ​បាន​ចុះបង្ក្រាប​ល្បែង​ស៊ីសង​ និង​ជល់​មាន់​ពីរ​កន្លែង​ផ្សេងគ្នា​កាលពី​ព្រឹក​ថ្ងៃទី​៨​ កុម្ភៈ ​២០១៧​នេះ ​នៅ​ទីតាំង​ផ្សេងគ្នា ដោយបាន​ឃាត់​មនុស្ស​ ១២ ​នាក់ ​និង​វត្ថុតាង​មួយចំនួនធំ។​

    ករណី​ទី​១-​នៅវេលា​ម៉ោង​១២ ​និង​១៥​ថ្ងៃត្រង់ ថ្ងៃនេះ នៅ​ចំណុច​ចម្ការ​ស្វាយចន្ទី​ស្ថិត​ក្នុងភូមិ​៤ ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ កម្លាំង​ប៉ូលិស​ជំនាញ​ខេត្ត​បាន​ចុះបង្ក្រាប់​ករណី​ល្បែង​ស៊ី​សង​ និង​ជល់​មាន់។ ដកហូត​បាន ម៉ូតូ​ចំនួន​២​គ្រឿង, មាន់​ជល់ ១ ​ក្បាល, ក្រដាស់​អាប៉ោង​១​សន្លឹក​ និង​ចាន​អាប៉ោង​ចំនួន​១។ ចំណែក​អ្នកញៀន​ល្បែង​បាន​រត់គេចខ្លួន​អស់។​

    ករណី​ទី​២-​នៅវេលា​ម៉ោង​១២​កន្លះ​ថ្ងៃត្រង់ ថ្ងៃ​ដដែល​នៅ​ចំណុច​ចម្ការ​ចន្ទី​ស្ថិត​ភូមិ​ទុយ​ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ កម្លាំង​ប៉ូលិស​ជំនាញ​ស្រុក​បរ​កែវ​បាន​ចុះបង្ក្រាប​ករណី ល្បែង​ស៊ីសង ​និង​ជល់​មាន់ បានឃាត់ខ្លួន​មនុស្ស​ចំនួន ​១២ ​នាក់, ម៉ូតូ ៨​គ្រឿង, ចាន​អាប៉ោង​១, ក្រដាស់​អាប៉ោង​១, មាន់​ជល់​៥​ក្បាល, ជញ្ជីង​ថ្លឹង ១ ​និង​ស្កុ​តរុំ​ខ្នាយ​មាន់​មួយ​ស្បោង។​

    បច្ចុប្បន្ន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិ​វិធី៕

adverise with khmeread