អ្នកវិទ្យាសាស្រ្តអះអាងថា អវសានរបស់ពិភពលោកនឹងមកដល់នៅ ៦៥ ពាន់លានឆ្នាំទៀត! ដូច្នេះសូមកុំព្រួយ

    ​ព្រះ​ខែ​បច្ចុប្បន្ន​គឺ​កំពុងតែ​វិល​ឆ្ងាយ​ពី​ផែនដី​ប្រមាណ​ជា ៣,៨ សង់ទីម៉ែត្រ​ក្នុង​មួយឆ្នាំ​។​

​    ​ប៉ុន្ដែ​អ្នកជំនាញ​ជឿថា​អនាគត​អាច​ផ្លាស់ប្ដូរ ហើយ​ថ្ងៃ​ណាមួយ ព្រះ​ចន្ទ​និង​ផែនដី​អាច​នឹង​ប៉ះទង្គិច​គ្នា​។​

​    ​ប្រសិនបើ​ព្រះ​ចន្ទ​និង​ផែនដី​មានការ​ប៉ះទង្គិច​គ្នា ថាមពល​នឹង​បញ្ចេញ​រួមបញ្ចូល​គ្នា​នោះ​នឹងត្រូវ​រំលាយ​ផែនដី​ទៅក្នុង​ក្នុង​មហាសមុទ្រ​ម៉ាក់​ម៉ា​។​

​    ​ដោយសារតែ​គ្រោះមហន្តរាយ​នេះ​គឺ​មិនអាច​ព្យាករណ៍​នៅពេល​វេលា​ជាក់លាក់​ណាមួយ​បាន ប៉ុន្ដែ​វា​នឹង​កើតឡើង​នៅ​ប្រមាណ​ជា ៦៥ ពាន់​លាន​ឆ្នាំ​ទៀត​ឯណោះ​។​

​    ​ការព្យាករណ៍​នេះ​បានមកពី​លោក​បណ្ឌិត Jason Barnes ជា​អ្នកវិទ្យាសាស្ត្រ​ផែនដី​នៅ​សាកលវិទ្យាល័យ Idaho​។​

​    ​ដោយនិយាយ​ទៅកាន់​វេ​ប​សាយ Forbes លោក Barnes បាន​និយាយថា "​ទី​អវសាន​ក្នុង​ប្រព័ន្ធ​ផែនដី​-​ព្រះ​ចន្ទ​នឹង​មកដល់​ពេលដែល​ព្រះអាទិត្យ​រំកិល​មក​បុក​ផែនដី​"​។​

​    ​ព្រះ​ចន្ទ​ចាប់ផ្ដើម​មាន​ដំបូង​តាំងពី ៤,៥ ពាន់​លាន​ឆ្នាំ​មកម្ល៉េះ ហើយ​វា​បាន​នឹង​កំពុង​ឃ្លាតឆ្ងាយ​ពី​ផែនដី​បន្តិច​ម្ដងៗ​។​

​    ​ការ​ឃ្លាតឆ្ងាយ​នេះ​គឺ​ដោយសារតែ​ជំនោរ​របស់​ផែនដី​។ ព្រះ​ចន្ទ​គឺ​រក្សាខ្លួន​វា​បាន​នៅ​គន្លង​របស់​វា​ដោយសារតែ​កម្លាំង​ទំនាញ​របស់​ផែនដី ប៉ុន្ដែ​នៅពេល​ដដែល​នេះ ព្រះ​ចន្ទ​ខំប្រឹង​ទាញ​កម្លាំង​ទំនាញ​នៅលើ​ផែនដី​របស់​យើង​ដែរ ដែល​នេះ​បណ្ដាល​មក​ការធ្វើ​បំលាស់​ទី​មហាសមុទ្រ​ផែនដី​ទៅជា​ទម្រង់​មួយ​នៅ​ហៅថា Tidal Bulge​។​

​    ​បង្វិល​ជុំ​របស់ Tidal Bulge នេះ​គឺ​ឈរ​ចំ​ពីមុខ​ព្រះ​ចន្ទ ហើយ​ចិញ្ចឹម​ថាមពល់​ទៅ​ព្រះ​ចន្ទ ដើម្បី​ជំរុញ​ព្រះ​ចន្ទ​ឱ្យនៅ​ក្នុង​គន្លង​របស់​វា​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត