សាហាវបំផុត! រំលោភ​សម្លាប់អ្នកជិតខាងដោយយកខោ...

    កោះកុង ៖ មាន​ករណី​ឃាតកម្ម​រំលោភ​សម្លាប់មួយ កើតឡើង​នៅ​ចំណុច​ភូមិ​ព្រែកជីក ឃុំ​ជីខ​ក្រោម ស្រុកស្រែ​អំបិល ខេត្តកោះកុង​បង្ក​ការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​៧​ កុម្ភៈ ​២០១៧។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ឡាយ ស្រី​ង៉ីន ភេទ​ស្រី អាយុ១៤​ឆ្នាំ ត្រូវ​ជនសង្ស័យ រំលោភ និង​យក​ខោជើងវែង រឹត​ក​បណ្តាល​ឱ្យស្លាប់។​

    ក្នុងករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សំ​ឃិត វៀន ស្នងការ​ប៉ូលិស​ខេត្ត បាន​ដឹកនាំ​ការស្រាវជ្រាវ​សើ​ប​អង្កេត​ករណីនេះ​។​ ជា​លទ្ធផល​ស៊ើ​ប​អង្កេត ករណី​រំលោភ​សម្លាប់​នេះ ក្រោយពេល​ទទួល​ព័ត៌មាន​ក្នុង​រយៈពេល ៩ ម៉ោង ពោល​គឺនៅវេលា​ម៉ោង​ប្រមាណ​៩​យប់​ប៉ូលិស​បាន កំណត់​បាន​មុខសញ្ញា ឈានទៅ​ឃាត់ខ្លួន ឈ្មោះ ខុន ស៊ីញ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​អ្នកជិតខាង​នឹង​គ្នា។​

    បច្ចុប្បន្ន ករណីនេះ​កំពុង​សាកសួរ និង​បំពេញ​សំណុំរឿង៕

adverise with khmeread