ប៉ូលិស​ចាប់ខ្លួន​ "ឧកញ៉ាថ្នាំញៀន" ជាមួយ​ថ្នាំញៀនជាង ​២​ ម៉ឺន​គ្រាប់ និង​កាំភ្លើងខ្លី​មួយ​ដើម​

    ស្ទឹងត្រែង ៖ កម្លាំង​ប៉ូលិស​ការិយាល័យ «​ក​៩» នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧ បាន​ចាប់ខ្លួន មេក្លោង​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ខេត្ត​ជាប់​ព្រំដែន​នៅផទះ​ជនល្មើស ​និង​ដី​រាប់រយ​ហិកតា​។​

    កិច្ចប្រតិបត្តិការ​ចាប់​ខ្លួន​ខាងលើនេះ បាន​ធ្វើឡើង​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ​២០​ គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តស្ទឹងត្រែង និង​រឹបអូស ថ្នាំ​ប្រភេទ WY ចំនួន​១២​ដុំ ស្នើ​នឹង​ជិត ​២៤.០០០ ​គ្រាប់ ស្មើនឹង​២​គីឡូក្រាម, ​រថយន្ត Vigo ពណ៌​ខ្មៅ​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L-3149 និង​កាំភ្លើងខ្លី​១​ដើម​។​

    ប៉ូលិស​ការិយាល័យ «​ក​៩» ​ដឹកនាំ​លោក យិន បញ្ញា​រិ​ទ្ធ បានធ្វើ​ការតាមដាន និង​ស្រាវជ្រាវ​ជា​យូរថ្ងៃ​មកហើយ ទើបតែ​នៅវេលា​ម៉ោង ​១០ ​ព្រឹក​មិញ​នេះ ក៏​ចុះទៅ​ឡោមព័ទ្ធ​នៅ​ម្តុំ​អូរ​ពងមាន់ ដោយ​ចាប់ខ្លួន​ជាក់ស្តែង ព្រមទាំង​ដកហូត​វត្ថុតាង​ជា​គ្រឿងញៀន រថយន្ត និង​កាំភ្លើង​ជាក់ស្តែង​តែម្តង។​

    ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា សមត្ថកិច្ច​បាន​បន្ត​ចុះទៅ​ឆែកឆេរ​ដី​របស់​ជនល្មើស និង​ទីកន្លែង​ស្នាក់នៅ ដែលមាន​ផ្ទះសំណាក់រ​ហូ​ត​មកដល់​ល្ងាច​ថ្ងៃ​ដដែល​តែ​មិនទាន់មាន​លទ្ធផល​សរុប​នៅឡើយ៕

adverise with khmeread