បែកធ្លាយ! ពេល Liverpool កំពុងចង់រលំរលាយ ម្ចាស់ក្លឹបបានដើររកអ្នកទិញ ហើយទាក់ទងទៅ Bill Gates​ ប៉ុន្តែ...

    ​លោក Bill Gates ដែលជា​បុរស​មាន​បំផុត​ម្នាក់​នៅលើ​ពិភពលោក ត្រូវគេ​ផ្តល់ឱកាស​ទិញ​ក្លឹប Liverpool ប៉ុន្តែ​គាត់​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ​នេះឡើយ​។​

​    ​ការទាក់ទង​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft រូបនេះ ដែល​ត្រូវ​ជឿថា​មានទ្រព្យ​សម្បត្តិ​ប្រមាណ ៨៤,៥ ពាន់​លាន​ដុល្លារ ត្រូវបាន​លាតត្រដាង​នៅក្នុង​ឯកសារ​តុលាការ​ពី​សមរភូមិ​ផ្នែក​ច្បាប់​ដែល​កំពុង​បន្ត​រវាង​អតីត​សហ​ម្ចាស់​ក្រុមហ៊ុន Mill Financial លោក George Gillett និង​ធនាគារ Royal Bank of Scotland​។​

​    ​សំណើ​ពីរ​ផ្សេងគ្នា​ត្រូវបាន​ទាក់ទង​ទៅកាន់​លោក Robert Kraft ម្ចាស់​ក្រុម New England Patriots ដែល​ទើបតែ​ឈ្នះ​ពាន Super Bowl កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ហើយ​សំណើ​ទាំងពីរ​ត្រូវបាន​ច្រានចោល​។​

​    ​លោក Gillett និង​សហ​ម្ចាស់​លោក Tom Hicks បាន​ចូល​កាន់កាប់​ទឹកដី Anfield ក្នុង​ឆ្នាំ ២០០៧ ប៉ុន្តែ​បាន​យល់ព្រម​លក់​ក្លឹប​ក្នុង​ឆ្នាំ ២០១០ ដោយ​តែងតាំង​ធនាគារ​វិនិយោគ Barclays Capital ឱ្យ​ស្វែងរក​អ្នកទិញ​។​

​    ​លោក Martin Broughton ប្រធាន​ក្លឹប​ហង្ស​ក្រហម​នៅ​គ្រានោះ ត្រូវ​សួរថា​តើ​គាត់​បាន​ព្យាយាម​ទាក់ទង​លោក Bill Gates និង លោក Bob Kraft នៅ​សហរដ្ឋអាមេរិក​ឱ្យ​ទិញ​ក្លឹប​ឬក៏​អត់​។​

​    ​លោក Broughton បាន​ឆ្លើយតប​វិញ​ថា "​ពិតជា​បាន​ទាក់ទង​មែន​" ប៉ុន្តែ​គាត់​បាន​បន្តថា ការស្នើ​នេះ​គឺជា​ផ្នែក​មួយ​ដើម្បី​ស្វែងរក​ម្ចាស់​ថ្មី​ទូទាំង​សកលលោក​។​

​    ​លោក Kraft ធ្លាប់​ត្រូវ​បានស្នើ​នៅ​ឆ្នាំ ២០០៥ និង​ស្នើ​ម្តងទៀត​ក្នុង​ឆ្នាំ ២០១០ មុននឹង​ក្រុមហ៊ុន Fenway Sports Group ទិញ​ក្លឹប Liverpool៕

adverise with khmeread

អ្នកនឹងចូលចិត្ត