adverise with khmeread 1

អ្នក​គួរ​ត្រៀម​វេច​បង្វិច​ចេញពី​ការងារ​ផ្អែកលើ​ហេតុផល​ចំនួន ៣

    ​គ្មាន​នរណាម្នាក់​នៅ​សុខៗ​ត្រូវគេ​បណ្តេញ​ចេញពី​ការងារ​ដោយ​គ្មាន​មូលហេតុ​នោះឡើយ​។ វា​តែងតែមាន​ហេតុផល​ណាមួយ​ជានិច្ច​ដែល​គេ​បណ្តេញ​បុគ្គលិក​។ ប៉ុន្តែ​ហេតុផល​ទូទៅ​បំផុត​ដែល​គេ​យកមក​សំអាង​ដើម្បី​បណ្តេញ​បុគ្គលិក​មាន ៣ សំខាន់ៗ​ដូចខាងក្រោម​៖

​    ​១. បំពេញការងារ​មិនបាន​ល្អ​
​    ​ប្រសិនបើ​អ្នក​តែង​ធ្វើការ​សម្រេចចិត្ត​ខុស ឬ​មិនអាច​បំពេញបាន​វត្ថុបំណង​របស់​ក្រុមហ៊ុន នោះ​វា​ជា​ហេតុផល​ចម្បង​មួយ​ដែល​គេ​នឹង​បណ្តេញ​លោកអ្នក​ចេញពី​ការងារ​។ ថៅកែ​អាច​លើកលែង​ឱ្យ​អ្នក​បាន​ប្រសិនបើ​ការងារ​ច្រើន​ឆ្នាំ​កន្លងទៅ​មាន​ភាពល្អប្រសើរ​រហូត​មក​។ តែបើ​ការងារ​អន់​នៅតែ​បន្ត អ្នក​ច្បាស់​ជា​ត្រូវ​ត្រៀម​បង្វិច​ដោយ​ចៀស​មិន​រួច​នោះឡើយ​។

​    ​២. ឥរិយាបថ​មិនល្អ​
​    ​វប្បធម៌​ក្រុមហ៊ុន​ពិត​ជាមាន​សារៈសំខាន់​ណាស់​ចំពោះ​ស្ថាប័ន​ភាគច្រើន ហើយ​ប្រសិនបើ​អ្នក​មិនអាច​សម្រប​នឹង​វប្បធម៌​នេះ​បានទេ អ្នកនឹង​ច្បាស់​ជា​ជួប​ការលំបាក​ក្នុងការ​បំពេញការងារ​នៅ​ទីនោះ​ជាមិនខាន​។

​    ​ឧទាហរណ៍ ប្រសិនបើ​អ្នក​មក​ធ្វើការ​ទាំង​នាំមក​នូវ​អារម្មណ៍​អវិជ្ជមាន​រាល់ថ្ងៃ គេ​នឹង​កត់សម្គាល់​អ្នក​ទុក ហើយ​វា​អាច​នឹង​ដើរតួ​សំខាន់​មួយ​សម្រាប់​ឱ្យ​ចៅហ្វាយនាយ​ធ្វើការ​សម្រេចចិត្ត​បណ្តេញ​អ្នក​ចោល​។

​    ​ហើយ​ប្រសិនបើ​អ្នក​មក​ធ្វើការ​យឺត​រាល់ថ្ងៃ ឬ​អវត្តមាន​សឹង​រាល់ថ្ងៃ អ្នកនឹង​ត្រូវ​មេ​បណ្តេញចេញ​ដោយ​មិនចាំបាច់​ទៅរក​ហេតុផល​នោះទេ​។

​    ​៣. ការកាត់បន្ថយ​ចំណាយ​ក្រុមហ៊ុន ឬ​ក្រុមហ៊ុន​រុះរើ​រចនាសម្ព័ន្ធ​
​    ​រឿងនេះ​មិន​ងាយ​កើតឡើង​នោះទេ តែ​ប្រសិនបើ​វា​កើតឡើង អ្នក​គួរតែ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ឱ្យ​ហើយ​ទៅ​។ ទោះបី​អ្នក​គិតថា​ខ្លួន​អ្នកជា​បុគ្គលិក​ពូកែ​ជាងគេ ក៏​គេ​នៅតែ​ធ្វើការ​វាយតម្លៃ​ទាំង​ការបំពេញ​ការងារ និង​ឥរិយាបថ ដើម្បី​សម្រិតសម្រាំង​យក​អ្នក​ដែល​ត្រូវ​បណ្តេញចេញ​។

​    ​* គ្រាន់តែ​គេ​បណ្តេញចេញ មិន​បានន័យថា​អ្នកជា​មនុស្ស​អសមត្ថភាព​នោះទេ អ្នក​អាច​ស្វែងរក​ភាពជោគជ័យ​នៅ​កន្លែង​ផ្សេងទៀត​បាន​។ កុំ​បោះបង់ចោល​ការតស៊ូ​៕

adverise with khmeread
ប្រភព៖ ខា​រៀ​លី​សឹម​

អ្នកនឹងចូលចិត្ត

មតិយោបល់