បុរសចិនប្រើថ្នាំសម្លាប់សត្វល្អិតបាញ់ចូលប្រហោងត្រចៀកបណ្តេញកន្លាត ដែលមកសម្ងំក្នុងត្រចៀកអស់ ៣ ថ្ងៃ

    ​បុរស​ម្នាក់​នៅ​ចិន​ភាគខាងត្បូង​បាន​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​ចូលក្នុង​ត្រចៀក​របស់គាត់​ដើម្បី​សម្លាប់​កន្លាត​ដែល​ជាប់​នៅ​ខាងក្នុង​ជាង​បី​ថ្ងៃ​។​

​    ​កាសែត Chengdu Economic Daily បាន​រាយការណ៍​ថា កន្លាត​មួយ​ក្បាល​នោះបាន​វារ​ចូលក្នុង​ត្រចៀក​បុរស​វ័យ ៦០ ឆ្នាំ​នៅ​ទីក្រុង​ឈឹង​ទូ ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន​កាលពី​ថ្ងៃទី ១ ខែកុម្ភៈ​។​

​    ​ខណៈ​អស់ជម្រើស​ដោយបាន​ព្យាយាម​គ្រប់​វិធី​ដែល​គាត់​អាចធ្វើ​ទៅរួច​ដោយ​រួមបញ្ចូល​ក្រ​វា​ត្បាល់​ត្រចៀក​និង​ចន្ទាស បុរស​នេះ​មិនបាន​បញ្ចេញ​ឈ្មោះ​ខាងលើនេះ​ក៏បាន​ប្រើ​ថ្នាំ​សម្លាប់សត្វ​ល្អិត​បាញ់​ចូលក្នុង​ត្រចៀក​របស់គាត់​ដែល​នេះ​បានសម្លាប់​កន្លាត យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​ទោះយ៉ាងណា គ្រោងឆ្អឹង​កន្លាត​បានជា​ប់​នៅក្នុង​ត្រចៀក​គាត់​ដែល​បាន​ប្រែជា​ហើម​ដោយសារ​សារធាតុ​គីមី​របស់​ថ្នាំ​។ ទោះយ៉ាងណា​គាត់​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ដក​ឆ្អឹង​ចេញ​ដែលមាន​ប្រវែង​មួយ​សង់ទីម៉ែត្រ​ជាង​។​

​    ​គ្រូពេទ្យ​ម្នា​ក់នៅ​មន្ទីរពេទ្យ​បាន​ពន្យល់​ទៅកាន់​កាសែត​ខាងលើ​យ៉ាង​ដូច្នេះ​ថា កន្លាត​នោះបាន​ព្យាយាម​ស្វែងរក​កន្លែង​កក់ក្តៅ​អំឡុង​រដូវរងា​ហើយ​ត្រចៀក​មនុស្ស​គឺជា​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់​ពួកវា​។​

​    ​គាត់​ក៏បាន​ណែនាំ​ទៀតថា នៅពេល​កន្លាត​ចូលក្នុង​ត្រចៀក វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​នោះ​គឺ​ចាក់​ប្រេង​រុក្ខជាតិ (​អូ​លីវ​) ទៅក្នុង​ត្រចៀក ដែល​វា​មាន​ប្រសិទ្ធភាព​ជាង​ចាក់ទឹក​ដើម្បី​រំអិល​សត្វល្អិត​ចេញ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត