មិនដែលដឹងសោះ! ទឹកមួយកែវនេះជាឱសថជំនួសថ្នាំព្យាបាលមុន យ៉ាងមានប្រសិទ្ធភាព ហើយមិនខ្វល់រឿងផលប៉ះពាល់សុខភាពទៀត

    ​មនុស្ស​សឹងតែ​គ្រប់គ្នា​គឺ​ជួបប្រទះ​បញ្ហា​មុខ​កើតមុន​។ មាន​កត្តា​ច្រើនណាស់​ដែល​បណ្តាលឱ្យ​កើតមុន ប៉ុន្តែ​កត្តា​ដែល​គេ​ច្បាស់​ជាងគេ​បំផុត​គឺ​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ប្រក្រតី និង​ជាតិពុល​ក្នុង​រាងកាយ​។ នៅពេលដែល​ប្រព័ន្ធ​រំលាយ​អាហារ​បំពេញ​មុខងារ​មិនបាន​ល្អ និង​រាងកាយ​ពោរពេញ​ដោយ​ជាតិពុល មុខ​របស់លោក​អ្នកនឹង​ចេញ​មុន​ជាក់​ជាមិនខាន​។ ដូច្នេះហើយ មុនពេល​និយាយ​ដល់​ការ​កម្ចាត់​មុន លោកអ្នក​ត្រូវ​បណ្តេញ​ជាតិពុល និង​ធ្វើឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ល្អប្រសើរ​ជាមុនសិន​។ គន្លឹះ​ដោះស្រាយ​បញ្ហា​នេះ​អាច​រកបាន​នៅផ្ទះ​បាយ​យ៉ាង​ងាយស្រួល​។ 

​    ​* វិធី​ព្យាបាល​មុន​ដោយ​ផឹកទឹក​ក្តៅ​លាយ​ក្រូចឆ្មា​
​    ​ដំណាក់កាល​ទី​១៖
​    ​ពេល​ក្រោក​ឡើង​ពី​ព្រលឹម ផឹកទឹក​ក្តៅ​មួយ​កែវ​លាយ​ជាមួយ​ទឹកក្រូច​ឆ្មា ១ គ្រាប់ ប៉ុន្តែ​កុំ​ទាន់​អាល​ទទួលទាន​បាយ​។ ផឹក​វា​រាល់​ព្រឹក​។ 

​    ​ដំណាក់កាល​ទី​២៖
​    ​ផឹកទឹក​ក្តៅ ១ លីត្រ​លាយ​ទឹក​ក្រូចឆ្មា ២ ទៅ ៣ គ្រាប់ មុន​បាយ​ថ្ងៃត្រង់ ២ ម៉ោង រាល់ថ្ងៃ​។ ផឹក​ខ្ទង់​ម៉ោង ១០ កន្លះ​ព្រឹក សឹម​ទទួលទាន​បាយ​នៅ​ម៉ោង ១២ កន្លះ​ថ្ងៃត្រង់ ឬ ផឹក​ម៉ោង ១១ ព្រឹក ទទួលទាន​បាយ​ថ្ងៃត្រង់​ម៉ោង ១​។ 

​    ​អនុវត្តតាម​វិធី​នេះ​ទាំងពីរ​ដំណាក់កាល​នេះ​ឱ្យបាន​មួយ​សប្តាហ៍ វា​នឹង​ជួយ​ព្យាបាល​មុន ដោយ​មិនចាំបាច់​លេបថ្នាំ​ទេ​។ រាងកាយ​របស់លោក​អ្នក​នឹង​អស់​ជាតិពុល​បន្តិច​ម្តងៗ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ដំណើរការបាន​ល្អប្រសើរ​។ ពេលនោះ​មុន​ក៏​លែង​ហ៊ាន​នៅលើ​ផ្ទៃមុខ​របស់លោក​អ្នក​ទៀ​ត​ដែរ​។ 

​    ​ក្រូចឆ្មា​នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​រំលាយ​អាហារ​បំពេញ​មុខងារ​បានល្អ​ប្រសើ​រ រីឯ​ទឹក​ក្តៅ​ជួយ​បណ្តេញ​ជាតិពុល​ចេញពី​រាងកាយ​។ ប៉ុន្តែ​អំឡុងពេល​ព្យាបាល​មុន​ដោយ​ផឹកទឹក​ក្រូចឆ្មា​និង​ទឹក​ក្តៅ​នេះ លោកអ្នក​គួរ​ចៀសវាង​អាហារ​សម្បូរ​ខ្លាញ់ ព្រោះ​វា​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការលាង​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ និង​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត