ស្ត្រេសខ្លាំង ពិសាអាហារ ៥ មុខនេះ នឹងមានអារម្មណ៍ស្រស់ស្រាយមួយរំពេច!

    ​យើងទាំងអស់គ្នា​ចង់ឱ្យ​អ្វីៗ​ល្អ​ទាំងអស់ ប៉ុន្ដែ​វា​មិន​ដូច​ការរំពឹងទុក​នោះទេ​។ នៅពេល​ខ្លះ​យើង​ចង់​បរិភោគ​អាហារ​ដែល​ជួយ​ដល់​ស្បែក ប៉ុន្ដែ​វា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​អវិជ្ជមាន​ទៅវិញ​។​

​    ​ខាងក្រោម​នេះ​គឺជា​អាហារ​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ​ស្រស់ស្រាយ​ភ្លាមៗ ហើយ​វា​ក៏​ជួយ​សម្រស់​ផងដែរ​៖

​    ​១. ត្រី​សា​ម៉ុង ៖ វា​ជួយ​រក្សា​ជាតិ​ទឹក​ឱ្យ​អ្នកមាន​ស្បែក​ចាំ និង​រលោង ហើយ​វត្តមាន​របស់​អូ​មេ​ហ្គា ៣ ជួយ​ជំរុញ​អារម្មណ៍​របស់​អ្នក​ផងដែរ​។​
​    ​២. យ៉ា​អួ ៖ ជួយ​រំលាយ​អាហារ​និង​បណ្ដេញ​ជាតិពុល ជំរុញ​ដល់​ការ​ស្រូបយក​សារធាតុចិញ្ចឹម​និង​វីតាមីន ជួយ​ដល់​ស្បែក​និង​ធ្វើឱ្យ​អារម្មណ​ស្រស់ថ្លា​។​
​    ​៣. តែ​បៃតង ៖ ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ជួយ​ការពារ​រាងកាយ​ប្រឆាំង​ភាព​ចាស់ និង​ស្រក​ទម្ងន់​។​
​    ​៤. ប្រេងដូង ៖ ថែម​ប្រេងដូង​ក្នុង​កាហ្វេ​មិន​ត្រឹមតែ​ផ្ដល់​រសជាតិ​នោះទេ ថែមទាំង​បញ្ចៀស​ទល់លាមក និង​រលាក​ក្រពះ​ត្រឹមតែ ១ សប្ដាហ៍​ប៉ុណ្ណោះ​។​
​    ​៥. ទឹកក្រូច​ឆ្មា ៖ ដូច​តែ​បៃតង​ដែរ ទឹកក្រូច​ឆ្មា​ជួយ​បន្សុទ្ធ​ឈាម​។ អ្នក​គ្រាន់តែ​លាយ​ទឹក​ក្តៅ​មួយ​កែវ​ជាមួយនឹង​ក្រូចឆ្មា​មួយ​គ្រាប់​ជាការ​ស្រេច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត