តារាហុងកុងកូនបីអាយុ ៥០ ហើយនៅតែមើលទៅក្មេង! ពេលនាងបង្ហើបប្រាប់រូបមន្តរក្សាសម្រស់ នារីរូបណាក៏អនុវត្តតាមដែរ

    ​ស្ត្រី​ដ៏​ស្រស់ស្អាត​មួយរូប​នេះ​មាន​ឈ្មោះថា Candy Lo ហើយ​នាង​មាន​អាយុ ៥០ ឆ្នាំ​ហើយ​។ យើង​ប្រហែលជា​ពិបាក​នឹង​ជឿថា​នាង​អាយុ ៥០ ឆ្នាំ​ណាស់ ដោយសារតែ​នាង​គ្មាន​ស្នាម​ជ្រួញ គ្មាន​មុន មុខ​ទន់​រលោង​ស្អាត​ឥតខ្ចោះ​។​

​    ​តារា​ម៉ូ​ដែល​ចិន​រូបនេះ​បច្ចុប្បន្ន​មានកូន​បីនាក់ និង​រស់នៅក្នុង​ទីក្រុង​ហុងកុង ហើយ​នាង​បាន​លាតត្រដាង​រូបមន្ត​ពិសេស​មួយ​ដែល​ជួយ​ឱ្យ​សម្រស់​របស់​នាង​ស្អាត​ដូច្នេះ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ក្រែ​ម​ដែលមាន​ខ្លាញ់​ទាប ១ ស្លាបព្រា​បាយ (​ក្រែ​ម​ធ្វើ​នំ​)
​    ​- ទឹក​ការ៉ុត ៥ ស្លាបព្រា​បាយ​
​    ​- ម្សៅពោត​
​    ​- ទឹក ១០០ មិ​ល្លី​លីត្រ​

​    ​* របៀប​ធ្វើ​និង​ប្រើប្រាស់​៖
​    ​លាយ​ម្សៅពោត​ជាមួយនឹង​ទឹក​ឱ្យ​សព្វ​ចូលគ្នា​។ ដាក់​គ្រឿងផ្សំ​លាយ​រួច​ចូលក្នុង​ឆ្នាំង​ធំ ហើយ​ដាំ​វា​។ កូរ​វា​រហូតដល់​ទៅ​រាវ​ប៉ិៗ បន្ទាប់មក​ដកចេញ​ទុកឱ្យ​ត្រជាក់​។ ពេល​ត្រជាក់​ដាក់​ទឹក​ការ៉ុត​ចូល និង ក្រែ​ម លាយ​ឱ្យ​សព្វ​។​

​    ​មុនពេល​ប្រើ​ម៉ាស់​នេះ លាង​សម្អាត​មុខ​របស់​អ្នក​ឱ្យ​ស្អាត​ជាមុនសិន បន្ទាប់មក​លាប​លើ​មុខ​ទុកចោល ៣០ នាទី ពេល​រួចរាល់​លាង​សម្អាត​មុខ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។​

​    ​ប្រើប្រាស់​វា ៣ ទៅ ៥ ដង​ក្នុង​មួយ​សប្ដាហ៍ និង​លាប​មុនពេល​ចូល​គេង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត