អ៊ីចឹងតើបានជាចាស់ៗពីមុនមិនងាយឈឺហើយអាយុវែង! ទឹកខាត់ណាជាអ្នកការពារមនុស្សពីជំងឺមហារីកឆ្អឹង ដោយមិនដឹងខ្លួន!

    ​ខាត់ណា​ជា​បន្លែ​ដែល​សម្បូរ​ទៅដោយ​វីតាមីន A វីតាមីន C  ផូស្វ័រ និង សារធាតុ​អង់​ទី​អុកស៊ីដ​ង់​ជាច្រើន​ទៀត ដែល​ជួយ​ជំរុញ​សុខភាព​ភ្នែក​ផងដែរ​។ សារធាតុ​ទាំងអស់នេះ​ជា​អ្នក​ជួយ​ការពារ​ឆ្អឹង​ពី​ជំងឺមហារីក​យ៉ាង​មាន​ប្រសិទ្ធភាព​។ 

​    ​យោងតាម​វេ​ប​សាយ Health Natural Magazine ពិសា​ទឹក​ខាត់ណា​ស្រស់​តាម​រូបមន្ត​ផ្សំ​ខាងក្រោម​នឹង​ជួយ​ការពារ​រាងកាយ​ពី​ជំងឺមហារីក​ជាច្រើន​ប្រភេទ ជាពិសេស ជំងឺមហារីក​ឆ្អឹង​។ 

​    ​* គ្រឿងផ្សំ​
​    ​- ខាត់ណា​ស្រស់ ១ គល់​តូច​
​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​
​    ​- ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​
​    ​- អំបិល​ចឹប ឬ មួយ​ចុង​ស្លាបព្រា​បាយ​
​    ​- ទឹក​សុទ្ធ ១ កែវ​

​    ​* វិធី​ធ្វើ​
​     ១. លាង​ខាត់ណា​ឱ្យ​ស្អាត រួច​ហាន់​វា​ជា​ចំរៀកៗ ហើយ​កិន​វា​ជាមួយ​ទឹក ១ កែវ និង គ្រឿងផ្សំ​ដទៃទៀត​ក្នុង​ម៉ាស៊ីន​ក្រឡុក​។​
​    ​២. ចាក់​ដាក់​កែវ ថែម​ទឹកកក​តាម​តម្រូវការ រួច​ទទួលទាន​តាម​កា​រ​គួរ​។ 

​    ​ពិសា​មួយ​សប្តាហ៍​ម្តង ជួយ​រាងកាយ​ប្រឆាំងនឹង​ជំងឺមហារីក​យ៉ាង​មាន​ប្រសិទ្ធភាព​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត