២ រូបមន្ត អនុវត្តរាល់យប់ ជួយឱ្យស្បែកមុខភ្លឺរលោងដោយមិនបាច់ប្រឹង!

    ​មាន​ផលិតផល​ច្រើនណាស់​ដែល​ធានា​ជួយ​បំបាត់​ស្នាម​ខ្មៅ​ស្នាម​ជាំ​លើ​ស្បែ​កមុខ​យ៉ាង​មាន​ប្រសិទ្ធភាព​។ ប៉ុន្តែ​លោកអ្នក​មាន​ដឹង​ទេ​ថា​ផលិតផល​ទាំងនេះ​ចាំបាច់​ត្រូវ​ផ្សំ​ពីសារ​ធាតុគីមី​? ទោះ​តិច​ឬ​ច្រើន ជាតិគីមី​គង់តែ​បំផ្លាញ​ស្បែក​របស់លោក​អ្នក​វិញ​នៅពេល​លោកអ្នក​មាន​វ័យ​រាង​ជ្រេ​បន្តិច ហើយ​វា​មិនអាច​ជួយ​ឱ្យ​សម្រស់​ចាំ​រហូតដល់​វ័យ​កណ្តាល​នោះឡើយ​។ 

​    ​ដោយសារ​ហេតុផល​នេះហើយ លោកអ្នក​គួរតែ​ស្គាល់​នូវ​ម៉ាស​ធម្មជាតិ ដែល​ជួយ​ឱ្យ​ស្បែ​កមុខ​ភ្លឺរលោង និង​បាត់អស់​ស្នាម​ជាំខ្មៅ ក្នុងពេល​តែមួយ ដែល​នឹង​ណែនាំ​ដូចខាងក្រោម​នេះ​។ តើ​លោកអ្នក​ត្រូវការ​របស់​អ្វីខ្លះ​ដើម្បី​កម្ចាត់​ស្នាម​ខ្មៅ​ជាំ​លើ​មុខ​?

​    ​រូបមន្ត​ទី​១៖
​    ​- ដំឡូងបារាំង​ហាន់​ស្តើងៗ ១ ផ្លែ​
​    ​- ទឹកក្រូច​ឆ្មា ១ ចំហៀង​

​    ​កិន​ដំឡូង​ក្នុង​ម៉ាស៊ីន​ឱ្យ​ម៉ដ្ត រួច​ច្របាច់​ក្រូចឆ្មា​ចូល ហើយ​កិន​បន្ថែម​មួយតង់​ទៀត​។ បន្ទាប់មក​យក​វា​មក​បិតមុខ ទុកចោល ២០ នាទី សឹម​លាង​ទឹក​ចេញ​។ អនុវត្ត​រាល់​យប់​។ 

​    ​២. រូបមន្ត​ត្រសក់ និង​ដំឡូង​
​    ​- ដំឡូងបារាំង​ហាន់​ស្តើងៗ ១ ផ្លែ​
​    ​- ត្រសក់ ១ កំណាត់​

​    ​កិន​ត្រសក់​និង​ដំឡូង​ក្នុង​ម៉ាស៊ីន​ក្រឡុក​ឱ្យទៅជា​ប៉ិៗ រួច​យកមក​បិតមុខ​ទុកចោល ២៥ នាទី​សឹម​លាង​ទឹក​ចេញ​។ អនុវត្ត​រាល់​យប់​មុន​ចូល​គេង លោក​អ្នកនឹង​ទទួលបាន​ស្បែក​ភ្លឺរលោង គ្មាន​ស្នាម​ជាំ ដោយ​មិនបាច់​ប្រឹង ឬ​ចំណាយលុយ​លើ​ផលិតផល​ថ្លៃៗ​៕

adverise with khmeread