adverise with khmeread Google chrome flash faster

Chrome ថ្មី​របស់ Google នឹង​ដើរ​លឿន​ជាង​មុន​និង​មិន​ស៊ី RAM ដូច​មុន​ទេ​

​    ​Google Chrome ទើបតែ​បាន​ប្តូរ​នូវ Algorithm ថ្មី​ឈ្មោះថា Zopfli Compression Algorithm ទៅជា Brotli Compression Algorithm​។ Brotli Algorithm នឹងធ្វើ​ឲ្យ Chrome ដើរ​លឿន​ជាង​មុន ២៦​ភាគរយ​។ ដូច្នេះ Google Chrome ជំនាន់​ថ្មី​នឹង​ដើរ​លឿន​មិនឱ្យ​អ្នក​ប្រើ​ខកបំណង​ដូច Chrome បច្ចុប្បន្ន​នោះឡើយ​។​

​    ​Google Chrome ត្រូវបាន​ស្គាល់​អស់ហើយ​ថា​របស់​ក្រុមហ៊ុន​អ្វី ឥឡូវនេះ​ដល់ពេល​ដែល Chrome ត្រូវតែដើរ​លឿន​និង​មិន​ស៊ី RAM ដូច​មុន​ហើយ​។ កម្មវិធី​រុករក (Web Browser) មួយ​នេះ​នឹង​លេង​វីដេអូ​, ល្បឿន​នៃ​ការចូល​ទៅក្នុង​គេហទំព័រ​, និង​ដោ​ន​ឡូត​ឯកសារ​កាន់តែ​លឿន​។ តើ Chrome ថ្មី​មាន​សមត្ថភាព​បែបនេះ​មែនឬ​? ពីព្រោះ Algorithm ថ្មី​ត្រូវបាន​គេ​ហៅថា Brotli​។​

​    ​Brotli គឺជា Open Source មួយ​ដែល​រាល់​ទិន្នន័យ​ត្រូវបាន​បង្ហាប់​ឲ្យ​តូច​មិន​ឲ្យ​មាន​ភាព​រាំងស្ទះ​ដល់​ដំណើរការ​ផ្សេងៗ​នោះទេ​។ ហើយ Algorithm នេះ​បង្កើតឡើង​ដោយ Jyrki Alakuijala និង Zoltan Szabadka​។ Brotli ពឹងផ្អែក​ទៅលើ​វ៉ា​រ្យ៉​ង់​ទំនើប​នៃ Algorithm ឈ្មោះថា LZ77 និង Huffman coding​។ វា​ត្រូវបាន​បង្កើត​ដើម្បី​បង្កើនល្បឿន​ចូល​នៃ​ការប្រើប្រាស់​។​

​    ​បើសិនជា​អ្នកប្រើប្រាស់ Chrome នៅលើ​ទូរស័ព្ទដៃ អ្នកនឹង​មិនបាច់​ចំណាយលុយ​ច្រើន​លើ Internet Data ដូច​មុន​និង​ស៊ី​ថាមពល​ថ្ម​របស់​អ្នក​តិច​ទៀតផង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់