ប្រពន្ធ​លែងលះ​យក​កូនប្រុស​២​នាក់​ទៅ​បាត់​...​ប្តី​ចងក​សម្លាប់ខ្លួន​

    ភ្នំពេញ ៖ មាន​ករណី​បុរស​ម្នា​ក់បាន​ចងក​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង៣ ​និ​ង​៤០​នាទី រសៀល​ថ្ងៃទី០៨​ កុម្ភៈ​ ២០១៧ នៅផ្ទះ​លេខ H១៨E១ ផ្លូវបេតុង ក្រុមទី៤ ភូមិអូរអ​ណ្តូ​ង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា សព​ឈ្មោះ ម៉េង​ ​រតនា ភេទ​ប្រុស ​អាយុ ៣៧ ឆ្នាំ មុខរបរ ជាង​បាញ់ថ្នាំ​តុទូ ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើ​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​បាន​លែងលះគ្នា​ជាមួយ​ប្រព​ន្ធ​រយៈពេល​ជិត​១ឆ្នាំ​មកហើយ​, ប្រព​ន្ធ​បាន​យក​កូនប្រុស ២​ នាក់ទៅ​រស់នៅ​ប៉ោយប៉ែត ទុកឱ្យ​ជន​រង​គ្រោះ​រស់នៅ​តែម្នាក់ឯង ហើយ​ជនរងគ្រោះ​ប៉ង​ធ្វើអត្តឃាត​ពីរ​បី​ដង​មកហើយ តែ​ត្រូវ​អ្នកជិតខាង​ជួយ​ទាន់​។​

    លុះដល់​ថ្ងៃទី០៨​ ​កុម្ភៈ ​២០១៧ វេលា​ម៉ោង​៣​ និង​៤០​នាទី​រសៀល​អ្នករស់នៅ​ក្បែរ​ផ្ទះ​ធំ​ក្លិនស្អុយ និង​មាន​រុយ​ហើរ​ចេញពី​ក្នុងផ្ទះ​ជនរងគ្រោះ ក៏​នាំគ្នា​រុញ​ទ្វារ​តែ​ជាប់​វាំងនន​ដែល​បាំង​ទ្វារ​ពី​ខាងក្នុង ពេល​បើកទ្វារ​ចូល ទើប​ដឹងថា​ជនរងគ្រោះ​ចងក​ស្លាប់​។​

    សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​ស្លាប់​ដោយ​ចងក​ធ្វើអត្តឃាត​។ ​ចំពោះ​សាកសព​ត្រូវបាន​បងប្រុស​បង្កើត​យ​ក​ទៅធ្វើ​បុណ្យ​នៅ​វត្ត​ច្បារអំពៅ៕​

adverise with khmeread