ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ ២ ​ឃាត់​បុរស​យួន​ម្នាក់​ជាមួយ​ថ្នាំញៀន​ ២ ​ថង់​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​ច្បារអំពៅ​ ២ ​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី​៨ ​កុម្ភៈ ​២០១៧​ ម៉ោង​៩ ​យប់​​នៅ​ចំណុច​ផ្លូវ៣៦៩ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ង្វៀង យ៉ាំ​ង​ភឿ​ក ភេទ​ប្រុស អាយុ​២៦ឆ្នាំ ជនជាតិ​យួន មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល​គ្មាន​លេខ ភូមិ​ជ្រោយ​ដង ស្រុក​កៀនស្វាយ ខេ​ត្តកណ្តាល (​ឃាត់ខ្លួន​)។​ ​វត្ថុតាង​ដកហូត​រួមមាន៖​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២​ថង់​តូច (​សង្ស័យ​សារធាតុ​ញៀន​)។​

    ចំពោះ​ជនសង្ស័យ នឹង​វត្ថុតាង បញ្ជូនទៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់​៕​

adverise with khmeread