ប្អូនប្រុសរបស់ខ្សែបម្រើ Eden Hazard អះអាងថា Eden គឺជាកីឡាករឆ្នើមបំផុតទី៣ក្នុងពិភពលោក បន្ទាប់ពី Ronaldo និង Messi

          បើយោងតាមសម្តីប្អូន​ប្រុសរបស់​តារាឆ្នើម Eden Hazard ​នៅក្លឹប Chelsea បាន​អះអាងថា មាន​តែ​ Cristiano Ronaldo និង Lionel Messi ប៉ុណ្ណោះ​ដែលល្អ​ជាង​ Hazard ។

          ប្អូនប្រុស​ Thorgan Hazard របស់​ Eden Hazard ដែលកំពុង​លេងឲ្យ​ក្លឹប Borussia Monchengladbach ជឿថា បងប្រុស​របស់ខ្លួន​ប្រហែលជាត្រូវ​រង់ចាំ​រហូត​ដល់​ពេល​ Ronaldo និង ​Messi ចូលនិវត្ត​មុន​ពេល​គាត់អាចលើកពាន​បាល់ មាស Ballon d`Or ។

          Thorgan Hazard បាន​និយាយថា “​គ្រប់គ្នា​គិតថា Eden មាន​សមត្ថភាព​ដើម្បីក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់របស់​ពិ​ភព​លោក។ ប៉ុន្តែ​នៅពេលនេះ យើងមាន​កីឡាករ​ឆ្នើមពីររូបគឺ Ronaldo និង Messi ។ អ្នកទាំង​ពីរ​ខ្លាំងខ្លាណាស់ ដូច្នេះ​ប្រហែល​ជា​ Eden ត្រូវរង់ចាំ​រហូត​ដល់​អ្នកទាំង​ពីរ​ឈប់​លេងឬនៅពេល​អ្នកទាំង​ពីរ​ចាស់លេងលែងកើតហើយមើលទៅ”។

          Hazard រក​បាន​១០​គ្រាប់នៅរដូវ​កាល​នេះ រួមទាំង​គ្រាប់បាល់​ដ៏អស្ចារ្យ​​ អំឡុង​ពេល​លេង​ជាមួយ​ក្រុម​ Arsenal ​កាលពីថ្ងៃសៅរ៍ ដើម្បី​ជួយ​ឲ្យ​គ្រូបង្វឹក​Antonio Conte ខិតទៅ​រក​ពាន​ក្របខណ្ឌ​ PL។ កីឡាករ​វ័យ​២៦​ឆ្នាំ​រូបនេះ​បានផ្ទេរ​ពី​ក្លឹប Lille ទៅ​ចូល​រួម​ជាមួយ​ក្លឹប​តោ​ខៀវ​ Chelsea​ ក្នុងតម្លៃ​៣២​លាន​ផោន​កាល ពី​ឆ្នាំ​២០១២ ហើយ​បង្ហាញ​មុខ​នៅ​ពហុកីឡាដ្ឋាន Stamford Bridge បាន២៣២​លើក៕

adverise with khmeread