Mkhitaryan រិះគន់តបចំពោះការលើកឡើងថា ការផ្ទេរមកលេងនៅ Man Utd របស់ខ្លួនគឺព្រោះតែប្រាក់

ខ្សែបម្រើ Henrikh Mkhitaryan បាន​រិះគន់​តប​ចំ​ពោះ​អ្នក​រិះគន់​ដែល​ថា ខ្លួន​ជ្រើសរើស​យក​ការផ្ទេរ​មក​កាន់​​ Man Utd គឺដោយសារតែ​ហេតុ​ផល​ប្រាក់។

          ខ្សែបម្រើ​ Henrikh Mkhitaryan បាន​ឆ្លើយតប​ចំពោះ​លោក Hans-Joachim Watzke ដែលជា​នាយក​ប្រតិបត្តិ​របស់ក្លឹប Dortmund និង​ជា​អ្នក​រិះគន់​ឥតសំចៃ​តាំងពីពេល​ដែល Mkhitaryan ផ្ទេរ​ចេញ។

          Mkhitaryan អះអាងថា កិច្ចព្រមព្រៀង​នេះ​គឺពាក់ព័ន្ធ​នឹង​ការ​ចង់បន្ត​ភាព​រីកចម្រើន​ក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់​ជាជាងរឿង​ប្រាក់។  កីឡាកររូបនេះ បាន​និយាយថា “​ខ្ញុំមិន​យល់ទេ ហើយ​ការលើក​ឡើង​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ” នៅ​ពេល​សួរនាំ​អំពី​ការ​ផ្ទេរ​ដើម្បី​ប្រាក់​ ប្រសិន​បើ​ដើម្បីតែប្រាក់​នោះ ខ្ញុំ​នឹងផ្ទេរ​ពី​ក្លឹប Shakhtar Donestsk ទៅ​ក្លឹប Anzhi Makhachkala ហើយ​មិនផ្ទេរ​មក​លេង​នៅ​ Borussia Dortmund ទេ។

កីឡាកររូបនេះបានបន្តថា ​ខ្ញុំ​មិន​ចង់​បាន​បែបនេះទេ។ ខ្ញុំ​ចង់​អភិវឌ្ឍ​អាជីព​ជាកីឡាកររបស់ខ្ញុំបន្ថែមទៀត”។

កីឡាករ​អាមេរិក​រូបនេះ​បាន​ចូល​រួម​ជាមួយ Man Utd កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន​ក្នុងកិច្ច​ព្រមព្រៀង​ផ្ទេរ​៣០​លាន​ផោន​ បន្ទាប់ពី​ចំណាយ​ពេល​បីឆ្នាំ​នៅ​ក្លឹប Dortmund ៕​

adverise with khmeread