បុគ្គលិក​សណ្ឋាគារ​ភ្នំពេញ​ម្នាក់ ធ្វើចោរលួច​ទូរស័ព្ទ​ក្នុងហាង​ខារ៉ាអូខេ

    ភ្នំពេញ ៖ បុគ្គលិក​សណ្ឋាគារ​ភ្នំពេញ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​លួច​ទូរស័ព្ទ​នៅ​ថ្ងៃទី​៨ កុម្ភៈ ​២០១៧ ​វេលា​ម៉ោង​០១​រំលងអធ្រាត្រ​នៅ ចំណុច​ហាង​ខារ៉ាអូខេ​អរ​សឺ​វេន ផ្លូវ​ខាង​សារិន ក្រុមទី​៧ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ។ 

    ប៉ូលិស​ជនរងគ្រោះ​ជា​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ​ ផល ស្រី​ភ័​ស្ត ភេទ​ស្រី អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ មុខរបរ​បុគ្គលិក​ខា​រ៉ា​អូ​ខេ។  ទូរស័ព្ទ​ដែល​បាត់បង់​ម៉ាក ​iPhone ​ពណ៌​ខ្មៅ។ 

    ក្រោយពេល​ដឹងថា​បាត់​ទូរស័ព្ទ​ជនរងគ្រោះ​បាន​ទៅ​ឆែក​មើល​កា​មេ​រ៉ា​សុវត្ថិភាព​ ឃើញ​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​ជា​ភ្ញៀវ​មក​ស៊ី​ផឹក​ក្នុង​ហាង​ហើយ​ធ្លាប់​ស្គាល់​កន្លងមក ទើប​ជនរងគ្រោះ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ម៉ោង​៩​យប់ រួច​សមត្ថកិច្ច​ខណ្ឌ​ប៉ុស្តិ៍​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ម៉ោង​១០​ និង​៣០​នាទី​យប់​យកមក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ​សុខ ផល្លី ​ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះជួល ក្រុមទី​០៦​ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ​
​មុខរបរ​បុគ្គលិក​ស​ណ្ឋា​គារ​ភ្នំពេញ ទូរស័ព្ទ​ដែល​លួចបាន​យកទៅ​ផ្ញើ​មិត្ត​ភក្តិ​។​

    ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕​

adverise with khmeread