សុំ​លុយ​ម្តាយ​ទិញ​ត្រាក់ទ័រ​មួយគ្រឿង​មិនបាន​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ធ្វើ អត្តឃាត​ដោយ​ចងក​កាលពី​ថ្ងៃទី​០៨ ​កុម្ភៈ ​២០១៧ វេលា​ម៉ោង​០៨​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ​សែម បូរី​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ភូមិ​ឫស្សី​ដាច់ ​ឃុំ​ព្រែក​អំបិល ​ស្រុក​ស្អាង ​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ សែម បូរី ភេទប្រុស ​អាយុ ២៦ ឆ្នាំ​ជន​ជាតិខ្មែរ​ភូមិ​ឫស្សី​ដាច់ ​ឃុំ​ព្រែក​អំបិល​ ស្រុក​ស្អាង។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៧ ​ខែកុម្ភៈ ​ឆ្នាំ​២០១៧​ ឈ្មោះ​ សែម បូរី បាន​និយាយប្រាប់​ម្តាយ​ឈ្មោះ​ ម៉ម វុ​ធ ថាឱ្យ​ទិញ​អាត្រា​ក់ទ​រ័​ភ្ជួរ​ដី​មួ​យមក​ពេលនោះ​ម្តាយ​និយាយថា ​"យើង​អត់លុយ​ទេ​បាន​លុយ​ពី​ណា​?" ​ហើយ​ឈ្មោះ​ សែម បូរី មិន​និយាយ​អ្វី​ឡើយ​តែ​ឈ្មោះ ​សែម បូរី​ នេះ​បន្ត​ផឹកស្រា​ស្រវឹង​ខ្លាំង​។​

    ដល់​ម៉ោង​ប្រហែល​៧​យប់ ឈ្មោះ ​សែម បូ​រី រករឿង​ម្តាយ​យ៉ាងខ្លាំង​មិនអាច​នៅផ្ទះ​បាន​ពេលនោះ​ម្តាយ​ ម៉ម វុ​ធ​ ទៅ​ដេក​ផ្ទះ​ក្មួយ​ឈ្មោះ​ សែម ចាន់​ឡេង ភេទប្រុស​ អាយុ ២៨ ឆ្នាំ​ផ្ទះ​ជិតគ្នា​។​

    លុះ​ព្រឹក​ឡើង​នៅ​ថ្ងៃទី​០៨ ​កុម្ភៈ​ ឆ្នាំ​២០១៧ ​វេលា​ម៉ោង​៨​ព្រឹក​ទើប​ម្តាយ​ឈ្មោះ ​ម៉ម វុ​ធ​ ទៅផ្ទះ​ឃើញ​ផ្ទះ​បិតទ្វា​រដាក់​ក​ន្លឹះ​ខាងក្នុង​រួច​ស្រែកហៅ​មិនា​ឮ​ឆ្លើយ​ក៏ហៅ​បងប្អូន​គាស់​ទ្វារ ស្រាប់តែ​ឃើញ​ឈ្មោះ បូរី​ ចងក​នៅ​នឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់ទៅហើយ​។ បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​ប៉ុស្តិ៍​ព្រែក​អំបិល កម្លាំង​ប៉ុស្តិ៍​កម្លាំង​ជំនាញ​បច្ចេកទេស​ស្រុក​-​ក្រុមប្រឹក្សា ឃុំ​និង​គ្រូពេទ្យ​ឃុំ​បានធ្វើការ​ពិនិត្យ​សព មិនឃើញ​មាន ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សំគាល់​ឡើយ​ក្រៅពី​មាន​ស្នាម​ត្រង់​បំពង់ក​៕

adverise with khmeread