បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ដេកស្លាប់​នៅ​រោង ​ទូក.ង "​វត្ត​មហា​អម្ព​វ័​ន្ត​"

    កណ្តាល ៖ មាន​ករណី​មនុស្ស​ដេក​បង្ក​ការភ្ញាក់ផ្អើល​នា​ថ្ងៃទី​០៨ ​​កុម្ភៈ ​២០១៧ ​វេលា​ម៉ោង​១១​នៅ​ចំណុច​រោង​ទូក​ក្នុង​វត្ត​មហា​អម្ព​វ័​ន្ត ​ភូមិ​ឬ​ស្សី​ជ្រោយ​ ឃុំ​ឬ​ស្សី​ជ្រោយ ​ស្រុក​មុខកំពូល ខេត្តកណ្ដាល​។​

    ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស ទីកន្លែង​ស្នាក់នៅ​ពិត​ប្រា​ដក។ បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​វត្ត​មហា​អម្ព​វ័ន្ត ភូមិ​ឬ​ស្សី​ជ្រោយ ​ឃុំ​ឬ​ស្សី​ជ្រោយ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា កន្លងមក​ជនរងគ្រោះ​បានមក​ស្នាក់នៅ វត្ត​អម្ព​វ័​ន្ត​ឫស្សី​ជ្រោយ​ចំនួន​០១​ខែ​មកហើយ ដោយមាន​ជំងឺ ដំបៅ​ប្រដាប់ភេទ (​ជា​ជន​វិកល​ច​រិ​ក​) គ្មាន​គោលដៅ​ដោយ​ដេក​ស្នាក់នៅ​ក្នុង​រោង​ទូក​.​ង ចំណែក​បាយទឹក​ព្រះសង្ឃ​ឱ្យហូប​ជាប្រចាំ។​ លុះ​មកដល់​ថ្ងៃកើតហេតុ វេលា​ម៉ោង​១១​គណៈក​ម្មា​ការ​វត្ត​បាន​រាយការណ៍​ថា​ ជនរងគ្រោះ​ខាងលើ​បាន​ដេកស្លាប់ នៅ​ចំណុច​រោង​ទូក.ង​។​

    ក្រោយពី​ទទួលដំណឹង​នេះ​រួចមក​កម្លាំង​ប៉ុ​ស្តិ៍ និង​មន្ត្រី​ជំនាញ​ស្រុក​សហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្នា​ន ចុះមក​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព​ឃើញថា​សាកសព​ដេកស្លាប់​លើដី ក្បាល​ទៅ​ជើង​ពាក់អាវ​ដៃខ្លី​ពណ៌​ពង​ក្រសា​អត់​ស្លៀកខោ​នៅលើ​ប្រដាប់ភេទ​មាន​ដំបៅ​រលួយ មាន​ស្នាម​ពពាល​ដៃជើង រូបរាង​ស្គម​អាយុ​ប្រហែល​៥៥​ឆ្នាំទៅ​៦០​ឆ្នាំ កំពស់​1.67​ម៉ែត្រ ស​ក់​វែង​ស្លូត​។ ​ក្រៅពី​ស្លាកស្នាម​ខាងលើ មិនឃើញ​មាន​ស្លាក​​ស្នាម​អ្វី​ផ្សេងទៀត​ទេ។​ ការសន្និដ្ឋា​ន​៖ ជនរងគ្រោះ ស្លាប់​ដោយជំងឺ៕


 

adverise with khmeread