Michael Ballack ណែនាំ​ឱ្យ Ozil ចាក​ចេញពី Arsenal ទៅ Bayern Munich

    ​Michael Ballack បាន​ទទូចថា Mesut Ozil គួរតែ​ចាក​ចេញពី​ក្លឹប​កាំភ្លើង​ធំ Arsenal និង​ចូលរួម​ជាមួយនឹង Bayern Munich ប្រសិនបើ​គាត់​ចង់​ឈ្នះ​ពាន​។​

​    ​Ozil នៅសល់​រយៈពេល​ត្រឹមតែ ១៨​ខែ​ទៀត​ប៉ុណ្ណោះ​នៅលើ​កុងត្រា​បច្ចុប្បន្ន​របស់គាត់​ជាមួយនឹង​កាំភ្លើង​ធំ ដែល​បច្ចុប្បន្ន​ហាក់​មាន​គម្លាត​ឆ្ងាយ​ពី​លទ្ធភាព​ប្រជែង​ពាន​លី​ក​កំពូល​អង់គ្លេស Premier League សាជាថ្មី​ម្តងទៀត​ក្នុងឆ្នាំនេះ បន្ទាប់ពី​មាន​រហូតដល់​ទៅ ១២​ពិន្ទុ​ប្រដេញ​តាម​ពីក្រោយ​កំពូល​តារាង​លី​ក​តោ​ខៀវ Chelsea ។​

​    ​Ballack ធ្លាប់​បានឈ្នះ​ពាន Premier League កាលពី​រដូវ​កាល ២០០៩/១០ ជាមួយនឹង​តោ​ខៀវ ហើយ​គាត់​បានបញ្ជាក់​ប្រាប់​ទៅកាន់​កាសែត​អាល្លឺម៉ង់ Bild ថា Ozil គួរតែ​សម្លឹង​ទៅលើ​ការចូល​រួមជាមួយ Bayern ប្រសិនបើ​គាត់​ចង់​ឈ្នះ​ពាន​។​

​    ​Ballack បាន​បញ្ជាក់ថា "Mesut គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​។ គាត់​ដឹងថា​គាត់​គឺជា​តារា​ឆ្នើម​ដែល​មិនអាច​ប្រកែក​បាន​ម្នាក់​នៅឯ Arsenal ។ មាន​ក្លឹប​ជាច្រើន​នឹង​ពេញចិត្ត​ក្នុងការ​មាន​គាត់​នៅ​ជាមួយ​ពួកគេ​។ គាត់​ស្នាក់​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ដែលជា​ទីក្រុង​ដ៏​ស្រស់ស្អាត​បំផុត​មួយ​។ ហើយ Arsenal គឺជា​ក្លឹប​មួយ​ដែលមាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​នៅលើ​ពិភពលោក​"​។​

​    ​"​ប្រសិនបើ​អ្នក​គឺជា​កីឡាករ​កំពូល​មួយរូប​នៅក្នុង​ទឹកដី​អង់គ្លេស ការផ្តល់​ជំនឿ​នៅ​ជុំវិញខ្លួន​អ្នក​គឺ​ធំ​ជាង​នៅក្នុង​ទឹកដី​អាល្លឺម៉ង់​។ ជាពិសេស អ្នក​គឺ​ទទួលបាន​ការគោរព​យ៉ាង​ពេញទំហឹង​បន្ថែមទៀត​។ ទាំងនេះ​គឺជា​ហេតុផល​ទាំ​ស្រុង​សម្រាប់​ការអូសបន្លាយ​មួយ​។ ប៉ុន្តែ​ប្រសិនបើ​គាត់​ចង់​ឈ្នះ​ពាន​ធំ​មួយ គាត់​មានឱកាស​ដ៏​ធំ​ជាង​នេះ ដើម្បី​ទទួលបាន​របស់​មួយ​នោះ​នៅឯ Bayern "៕

adverise with khmeread