adverise with khmeread Intel authenticate dengan perkakas intel core vpro

ក្រុមហ៊ុន Intel នឹង​បំបាក់ Hacker ជាមួយនឹង​បច្ចេកវិជ្ជា​ថ្មី​របស់ខ្លួន​

    ​កាលពី​ថ្ងៃ​ប៉ុន្មាន​សប្ដាហ៍​មុន ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Intel បានប្រកាស​នូវ​បច្ចេកវិជ្ជា Chip ថ្មី​របស់ខ្លួន​ហៅថា Intel Authenticate ដើម្បី​បំបាក់​ពី​ការព្យាយាម Hack​។ បច្ចេកវិទ្យា​ថ្មី​នេះ​ប្រើប្រាស់​នូវ​មុខងារ​មួយ​នៅលើ Hardware ដែល​ហៅថា "Multifactor Authentication" ហើយនឹង​ត្រូវ​បានដាក់​បញ្ចូល​មុខងារ​នេះ​ក្នុង Processor ជំនា​ន់ទី​ប្រាំមួយ​របស់ខ្លួន​។​

​    ​Intel Authenticate គឺជា​បច្ចេកវិជ្ជា​ថ្មី​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​ដើម្បី​ទប់ស្កាត់​និង​ខ្ទប់​ពួក Hacker​។  ក្រុម Hacker ចូលចិត្ត​ប្រើប្រាស់ email ក្លែងក្លាយ​ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់​នានា​ឱ្យ​លង់ខ្លួន​រហូតដល់​ឲ្យ​នូវ username និង password ដោយ​មិនដឹង​ខ្លួន​។ ប្រព័ន្ធ​ថ្មី​របស់ Intel Authenticate ដែល​នឹង​ប្រើប្រាស់​នូវ​មុខងារ Multifactor Authentication សម្រាប់ធ្វើ​ការទប់ស្កាត់​ដោយ​ប្រព័ន្ធ​នេះ​នឹងធ្វើ​ការផ្ទៀងផ្ទាត់​ច្រើនតង់​ទៅលើ​អ្នកប្រើប្រាស់ ហើយ​សម្រាប់​អ្នក​មែន​ជា​ម្ចាស់​នៃ​ឧបករណ៍ប្រើប្រាស់​នោះ​នឹងមិន​ងាយ​នឹង​អនុ​ញ្ញា​ត្ត​ឲ្យ​ចូល​ឡើយ​។​

​    ​លោក Garrison បានផ្ដល់​របាយការណ៍​ថា​មាន​សាជីវកម្ម​និង​ក្រុមហ៊ុន​ចំនួន ១១៧.០០០ ត្រូវបាន​វាយប្រហារ​ពី​សំណាក់ Hacker រៀងរាល់ថ្ងៃ ហើយ​និង​ខ្លះទៀត​ត្រូវបាន​បន្លំ​យក username និង password​ទៀតផង​។ Phishing គឺជា​វិធីសាស្ត្រ​មួយ​ដែលជា​ល្បិច​ប្រើ​ដោយ​មនុស្ស​ក្នុងការ​ឲ្យ​ប្រើប្រាស់​បង្ហាញ​នូវ username និង password ងាយៗ​។ ដោយសារ​មូលហេតុ​នេះ និង​ឆ្នាំ​២០១៦​នឹងមាន​ការវាយប្រហា​រ​ផ្សេងៗ​ពី​សំណាក់ Hacker ទើប​ក្រុមហ៊ុន Intel បាន​បង្កើត​នូវ​ប​ច្ចេ​វិទ្យា​ថ្មី​នេះ​ក្នុង Processor ជំនា​ន់ទី​៦​ថ្មី​របស់ខ្លួន ដើម្បី​ទប់ស្កាត់​រាល់​ការវាយប្រហារ​ទាំងនោះ​មិន​ឲ្យ​កើតឡើង​ឡើយ​៕​

adverise with khmeread
ប្រភព៖ ហ្វោសប៊ៃ

អ្នកនឹងចូលចិត្ត

មតិយោបល់