ស្គាល់គ្នាមួយរយៈ ចូលគាស់​តូប​លួច​យក​គ្រឿងបន្លាស់​ទូរស័ព្ទ បាន​មួយថ្ងៃ​ម្ចាស់​គេ​តាម​ទាន់​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​បាន​ ៤ ​នាក់

    ភ្នំពេញ ៖ ធ្លាប់ជា​ម៉ូយ​ចេញ​ចូលធ្វើ​ទូរស័ព្ទ លុះ​ស្គាល់ចិត្ត​បបួល​បក្ខពួក​គាស់​តូប​យក​គ្រឿងបន្លាស់​ទូរ​សព្ទ័​អស់រលីង យកទៅ​បាន​មួយថ្ងៃ​យកទៅលក់​ត្រូវ​ម្ចាស់​គេ​ដឹង​តាម​ទាន់ ហៅ​គ្នា​មក​ចាប់​ក្របួច​ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​កសាង​សំណុំរឿង​នៅវេលា​ម៉ោង១១​យប់​ថ្ងៃទី​៧ កុម្ភៈ ២០១៧។

    លុះ​ពេល​ឃាត់ខ្លួន​នេះ​កាលពី​វេលា​ម៉ោង​៧​ និង​៣០​នាទី​យប់​ថ្ងៃទី៨ កុម្ភៈ​២០១៧ នៅ​ចំណុច​ក្នុង​ផ្សារ​វីន​មីង​ក្បែរ​កន្លែងកើតហេតុ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

    ប៉ូលិស​និយាយថា ឃាត់ខ្លួន​ជនសង្ស័យ​បាន​៤​នាក់ ទី​១-​ឈ្មោះ អែម លាង​គា ភេទ​ប្រុស ​អាយុ២១​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ, ​ទី​២-​ឈ្មោះ​ ណ​យ សាំង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ ជួសជុល​ទូរស័ព្ទ​, ​ទី​៣-​ឈ្មោះ ​គា ហ្វី​​ណូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​មុខរបរ​រត់​ម៉ូតូឌុប និង​ទី​៤-​ឈ្មោះ​ សៅ វេ​ង  ហាក់ អាយុ​១៧​ឆ្នាំ មុខរបរ​ជាងឈើ។​

    តាម​សម្តី​ពី​ជនរងគ្រោះ​ជា​ម្ចាស់​តូប​បានឱ្យដឹងថា​ នៅ​ព្រឹក​ថ្ងៃទី​៨ កុ​ម្ភៈ រូបគេ​បានមក​ចាក់សោ​របើក​តូប​ដូច​សព្វដង លុះ​ពេល​បើកទ្វារ​តូប​ស្រាប់តែ​ឃើញ​បាត់​របស់របរ ដូចជា​កាស់​ឆ្នាំង​សាក ថ្ម​ទូរស័ព្ទ សំបក និង​គ្រឿងបន្លាស់​ទូរស័ព្ទ​មួយ​ចំ​នួ​នទៀត​។​

    ជនរងគ្រោះ​បាន​បន្តថា ដោយ​រូបគេ​មាន​បងប្អូន​ជា​អ្នកលក់​និង​ជួសជុល​ទូរស័ព្ទ​នៅ​ម្តុំ​នោះ​ច្រើន និង​បាន​ដើរ​ផ្តែផ្តាំ​ថាបើ​ឃើញ​ជនសង្ស័យ​ណា​យក​របស់របរ របស់ខ្លួន​ទៅ​លក់​ជួយ​ទាក់ទង​មក​រូបគេ​ផង គេ​នឹង​នាំគ្នា​ទៅ​ចាប់។​

    លុះដល់​ម៉ោង​៩​ និង​៣០​នាទី​យប់​ថ្ងៃទី​៨ កុម្ភៈ​ក៏មាន​ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ ដើរ​យក​របស់​ដែល​លួចបាន​យកទៅលក់។ ហើយ​បងប្អូន​របស់គេ (ជនរងគ្រោះ) លួចតេ​​ទូរស័ព្ទ​មក​រូបគេ ​(ជនរងគ្រោះ) ភ្លាមនោះ រូបគេ​បាននាំគ្នា​ទៅ​ចាប់បាន​ទាំង​៤​នាក់​តែម្តង រួច​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍ចោមចៅ​ឃាត់ខ្លួន​មក​ប៉ុស្តិ៍ដើម្បី​សាកសួរ​នាំ​។​

    បើតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បានឱ្យ​ដឹងថា ពួកគេ​បានធ្វើ​សកម្មភាព​កាលពី​យប់​ថ្ងៃទី ៧ កុ​ម្ភៈ ២០១៧ វេលា​ម៉ោង​២៣​យប់​ពិត​ប្រា​ដក​មែន​។​ ​ក្រោយពី​សួរនាំ​និង​ធ្វើ​កំណត់ហេតុ​រួចមក​សមត្ថកិច្ច​បានប្រគល់​សម្ភារៈ​ដែល​ដកហូត​បាន ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ប៉ុស្តិ​ចោមចៅ​កសាង​សុំ​ណុំ​រឿង​ប​ញ្ជូ​ន​ខ្លួន​ទៅកាន់​ផ្នែក​ជំនាញ​យុ​ត្តិ​ធ​ម៌ខណ្ឌ​ដើម្បី​ចាត់ការ​តាម​នីតិ​វី​ធី​៕