ចុះបង្ក្រាប​តំបន់​សម្បុក​គ្រឿងញៀន​ក្នុងភូមិ​ត្រពាំង​ឈូក​ហើយ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​ចំនួន​ ៩ ​នាក់

    ភ្នំពេញ ៖ តំបន់​ភូមិ​ត្រពាំង​ឈូក​ជា​សំបុក​ថ្នាំញៀន​ដ៏ល្បីល្បាញ​ឈ្មោះ​ហើយ​គ្មាន​អាជ្ញាធរ​រូប​ណា​អាច​បង្ក្រាបបាន​នោះឡើយ​ទោះបីជា​ការចុះ​បង្ក្រាប​នេះ​ខឹ​ត​ខំប្រឹង​ធ្វើ​ទាំងយប់​ទាំ​ថ្ងៃ​ក៏ដោយ។​

    ជាក់ស្ដែង​ដូចជា​យប់មិញ​នេះ​កម្លាំង​អាវុធហត្ថ បាន​ចុះបង្ក្រាប​កាលពី​វេលា​ម៉ោង១០​ និង​៣០​នាទី​យប់​ថ្ងៃទី៨ ខែកុម្ភៈ​ ឆ្នាំ​២០១៧ ត្រង់ចំនុច​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រភពព័ត៌មាន​ពី​កម្លាំង​អាវុធហត្ថ​បានឱ្យដឹងថា មុនពេល​កើតហេតុ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​បាន​បើក​ប្រតិបត្តិ​ការចុះ​លុកលុយ​តំបន់​គ្រឿងញៀន​ដ៏ដុះ​ស្លែ​មួយ​នេះហើយ​ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​ខាងលើ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៩​នាក់​ (ស្រី​ម្នាក់​) សុទ្ធសឹង​ជា​អ្នក​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀន។​

    ជនសង្ស័យ​ខាងលើ​ទាំងអស់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​បញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ពិនិត្យ​រកសារ​ធាតុ​ញៀន​ និង​ចាត់ការ​ទៅតាម​នីតិវិធី​៕

adverise with khmeread