Ander Herrera និយាយថា​ទម្រង់​លេង​របស់ Man Utd ច្បាស់​ជា​ធ្វើឱ្យ​ក្រុម​កំពូល​តារាង​ទាំង ៤ មានការ​បារម្ភ​

    ​Ander Herrera ជឿជាក់ថា ទម្រង់​លេង​របស់​បិសាច​ក្រហម Manchester United នឹង​ធ្វើឱ្យ​គូប្រកួត​របស់​ពួកគេ​មានការ​ព្រួយបារម្ភ ខណៈដែល​វិថី​ឆ្ពោះទៅកាន់​កំពូល​តារាង​ទាំង​បួន​កាន់តែ​កៀក​។​

​    ​បិសាច​ក្រហម​បច្ចុប្បន្ន​មានកំណត់​ត្រា​មិន​ស្គាល់​រសជាតិ​បរាជ័យ ១៥​ប្រកួត​ជាប់ៗ​គ្នា​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ទោះបីជា​ក្រុម​របស់លោក Jose Mourinho នៅតែ​បាន​បន្ត​ឈរ​នៅលើ​ចំណាត់ថ្នាក់​ទី​ប្រាំមួយ​ជាច្រើន​ខែ​កន្លងមកនេះ ខណៈដែល​ពួកគេ​ដេញតាម​ចំណាត់ថ្នាក់​ទី​ពីរ Tottenham Hotspur ត្រឹមតែ​ប្រាំ​ពិន្ទុ​ប៉ុណ្ណោះ​។​

​    ​ជ័យជម្នះ ៣-០ ទៅលើ​ម្ចាស់​ជើងឯក​លី​កចាស់​កញ្ជ្រោង Leicester បានធ្វើឱ្យ​បិសាច​ក្រហម​នៅសល់​ត្រឹមតែ​ពីរ​ពិន្ទុ​ទៀត​ប៉ុណ្ណោះ​ដើម្បី​ហក់​ចូលទៅក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន ហើយ Herrera បានបង្ហាញ​ការជឿជាក់​យ៉ាង​មុតមាំ​ទៅលើ​សន្ទុះ​ដែល​ពួកគេ​កំពុង​ប្រព្រឹត្តិ​មួយ​នេះ​។​

​    ​Herrera បាន​បញ្ជាក់ថា "​រឿង​ទាំងនោះ​គឺជា​អ្វីដែល​យើង​ចង់បាន​។ ខ្ញុំ​គិតថា​ការប្រកួតប្រជែង​នេះ​គឺ​ជាមួយនឹង​ក្លឹប​ចំនួន​ប្រាំមួយ​នៅលើ​កំពូល​តារាង​ក្នុង​លី​ក ហើយ​ខ្ញុំ​ក៏បាន​បូក​បញ្ចូល Everton ផងដែរ ដោយសារតែ​ពួកគេ​មាន​ក្រុម​ដ៏​ល្អ​មួយ ដែល​នឹង​ជា​រឿង​ដ៏​លំបាក​បំផុត​។ យើង​ចង់​ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​កំពូល​ទាំង​បួន ហើយ​ទីនោះ​នៅតែមាន​ការប្រកួត​ជាច្រើន​សម្រាប់​វា ប៉ុន្តែ​ខ្ញុំ​គិតថា​យើង​ស្ថិតនៅក្នុង​ទម្រង់​លេង​ដ៏​ល្អ​មួយ​។ ពួកគេ​អាច​ឃើញថា Man United គឺ​កំពុង​ដេញតាម​ពួកយើង​ហើយ​។ វា​គឺជា​ការពិត ដែល​យើង​មិនអាច​ឈ្នះ​ការប្រកួត​បី​លើក​ជាប់ៗ​គ្នា​បាន​មុនពេល​ឈ្នះ Leicester ប៉ុន្តែ​អារម្មណ៍​គឺ​ល្អ​។ ខ្ញុំ​គិតថា យើង​ស័ក្តិសម​ឈ្នះ​ច្រើនជាង​នៅឯ​ទឹកដី Stoke និង​ប៉ះ​ជាមួយនឹង Hull ក្នុង​ទឹកដី ដូច្នេះ​ខ្ញុំ​គិតថា​យើង​គឺ​ស្ថិតនៅក្នុង​ពេលវេលា​ដ៏​ល្អ​មួយ​។ យើង​បាន​តស៊ូ​សម្រាប់​រឿង​ជាច្រើន​។ ការប្រកួតប្រជែង​ចំនួន​បី​បូក​បន្ថែម Premier League ដែល​ជាការ​ប្រជែង​សម្រាប់​កំពូល​តារាង​ទាំង​បួន​។ ខ្ញុំ​គិតថា​យើង​មានរឿង​ជាច្រើន​ដើម្បី​លេង សម្រាប់​កីឡាករ​ទាំងអស់​នៅក្នុង​ក្រុម​ដែល​ចង់​លេង​ក្នុង​ការប្រកួត​មួយចំនួន​តាមតែ​អាចធ្វើ​បាន​"៕

adverise with khmeread