រថយន្ត​កុងតឺន័រ​ឆ្លងផ្លូវ​ត្រូវ​ម៉ូតូ​ម៉ាក ភូ​ហ្សា បុក បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​បន្ទាប់ពី​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ភូ​ហ្សា ​ទៅបុក​រថយន្ដ​កុងតឺន័រ​កុំ​ពុង​តែ​ឆ្លងផ្លូវ ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​កាលពី​វេលា១០​ និង​៤០​នា​ទីប​យ់​ទី​៨ កុ​ម្ភៈ ២០១៧ នៅតាម​បណ្ដោយ​ផ្លូវជាតិ​៤ មុខ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ស្ថិត​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    តាម​ប្រភពពី​ក​ន្លែ​កើតហេតុ​បានឱ្យដឹងថា​ដំបូង​គេ​ឃើញ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ភូ​ហ្សា​ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ ភ្នំពេញ 1CH - 7245 ជិះ​តាម​បណ្ដោយ​ជាតិ ៤ ទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​កុងតឺន័រ​មួ​យក​គ្រឿង​ក្បាល​ពណ៌លឿង​ស្លាក​លេខ​ភ្នំពេញ​3C-2883 បើក​ចេញពី​រោងចក្រ​ផ្កាឈូក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ឆ្លង​មក​ផ្លូវជាតិ​៤​ធ្វើឱ្យ​ម៉ូតូ​រងគ្រោះ​បុក​ចំពាក់​កណ្ដាល​រថយន្ដ​ពេញទំហឹង​បណ្ដាលឱ្យ​បុរស​ជិះ​ម៉ូតូ​រងរបួស​ធ្ងន់ ចំណែក​អ្នកបើកប​រថយន្ត​កុងតឺន័រ​ឃើញ​ដូច្នេះ​ភ័យ​បាន​រត់​បាត់​ពី​កន្លែងកើតហេតុ​។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ក្លីនិក​ឯកជន​ដឹក​ទៅ​ព្យាបាល​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​ទៅដល់​កន្លែងកើតហេតុ រាយការណ៍​ទៅ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ឱ្យ​ចុះមក​វាស់វែង​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

adverise with khmeread