​ស្ត្រី​អា​ហ្ស​ង់​ទីន​ដោះអាវ​តវ៉ា​សិទ្ធិ​ដេក​ហាលថ្ងៃ​ទាំង​ព្រលែង​ល្វែងលើ​

​    ​ក្រុមបាតុករ​នារី​ដោះអាវ​បាននាំគ្នា​ដើរ​តវ៉ា​តាមផ្លូវ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ដើម្បី​តវ៉ា​ជុំវិញ​ឧបទ្ទវហេតុ​ថ្មីៗ​នេះ ដែល​ប៉ូលិស​បាន​បណ្តេញ​នារី​ប្រលែង​ល្វែង​ខាងលើ​បីនាក់​ដែល​អាំង​ថ្ងៃ​ពី​ឆ្នេរសមុទ្រ​ដោយ​គំរាម​ចាប់ខ្លួន​ពួកនាង​កាលពី​ខែ​មុន​។​

​    ​ស្ត្រី​ជាច្រើន​និង​ក្រុម​អ្នកគាំទ្រ​បុរស​មួយចំនួន​បាន​តវ៉ា​នៅ​វិមាន​ប្រវត្តិសាស្ត្រ Obelisk ក្នុង​ទីក្រុង Buenos Aires និង​នៅ​ទីក្រុង​អា​ហ្ស​ង់​ទីន​ផ្សេងទៀត​កាលពី​ថ្ងៃ​អង្គារ​។ ការតវ៉ា​នេះ​បានធ្វើ​ឡើង​ក្រោម​ពាក្យស្លោក "​សុដន់​របស់​យើង​មិនគួរ​បិទបាំង​ឡើយ​"​។​

​    ​ក្រុម​តវ៉ា​ទាំងនេះ​បាន​ជំទាស់​នឹង​គំនិត​ដែលថា​ប៉ូលិស​និង​សង្គម​អាច​បញ្ជា​នូវ​អ្វីដែល​ស្ត្រី​អាចធ្វើ​បានជា​មួយ​សុដន់​របស់​ពួកនាង​។​

​    ​ទោះយ៉ាងណា គេ​ឃើញ​ការ​ដោះអាវ​ខាងលើ​ត្រូវបាន​ទទួលស្គាល់​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ប៉ុន្តែ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​វិញ​គេ​ហាក់​មិន​ពេញ​ចិត្តនឹង​វប្បធម៌​នេះ​និង​មិនត្រូវ​បានទទួល​ស្គាល់​។​

​    ​ការតវ៉ា​លើក​ទី​ពីរ​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១១ ខែកុម្ភៈ​នេះ​៕

ប្រភព៖ បរទេស

adverise with khmeread