បុរសកាណាដាបាត់ខ្លួនតាំងពីឆ្នាំ២០១២ ត្រូវបានប្រទះឃើញក្នុងព្រៃអាម៉ាហ្សូន ក្រោយធ្វើដំណើរថ្មើរជើងជាង ១ ម៉ឺនគីឡូម៉ែត្រ ដោយបាតជើងទទេ

    ​បុរស​ជនជាតិ​កាណាដា​ម្នាក់ ដែល​បាន​បាត់អស់​រយៈពេល ៥ ឆ្នាំ ត្រូវបាន​រកឃើញ​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន​ប្រមាណ​ជាជាង ១ ម៉ឺន​គីឡូម៉ែត្រ​ពី​ផ្ទះ​របស់គាត់​។​

​    ​Anton Pilipa បាន​ដើរ​ដោយ​ជើង​ទទេ​កាត់​ពីរ​ទ្វីប​ជាមួយនឹង​សម្លៀកបំពាក់​នៅ​ពីក្រោយ​ខ្នង​របស់គាត់ បន្ទាប់ពី​បាត់​ខ្លួន​ពី​ផ្ទះ​ក្នុង​ទីក្រុង Vancouver របស់គាត់​កាលពី​ឆ្នាំ ២០១២​។​

​    ​គ្រួសារ​របស់គាត់​បាន​ចំណាយពេល​អស់​ជាច្រើន​ឆ្នាំ​ស្វែងរក​អតីត​អ្នកធ្វើការងារ​សប្បុរស​ធម៌​រូបនេះ ដែល​គេ​សង្ស័យថា​មាន​ជំងឺ​វិកលចរិត ហើយ​គ្រួសារ​គាត់​បាន​ចុះចាញ់​ក្នុងការ​ស្វែងរក នៅពេល​ពួកគេ​ទទួលបាន​ការ​តេ​ហៅចូល​មួយ​។​

​    ​បុរស​ជនជាតិ​កាណាដា​រូបនេះ​ត្រូវបាន​ប្រទះឃើញ​ដោយ​ប៉ូលិស​ប្រេ​ស៊ី​ល​ម្នាក់ ដោយ​ប៉ូលិស​ស្រី​នោះ​ដំបូង​ឡើយ​យល់ច្រឡំ​ថា​ជា​អ្នកសុំទាន ក្នុង​សម្លៀកបំពាក់​កខ្វក់​ដើរ​ជើង​ទទេ​។ ហើយ​គាត់​គ្មាន​លិខិតឆ្លងដែន និង​គ្មានអ្វី​សម្គាល់​ទាល់តែសោះ​។​

​    ​រឿង​មិន​គួរឱ្យ​ជឿ​នេះ​បានកើត​ឡើង​ដោយមាន​ការជួយ​ពី​ទីភ្នាក់ងារ​អន្តរជាតិ​មួយចំនួន និង​ស្ថានទូត ហើយ​ប៉ូលិស​ស្រី​រូបនេះ​អាចទាក់ទង​ទៅ​គ្រួសារ​របស់គាត់ និង​នាំ​គាត់​ត្រឡប់​ទៅ​ជួប​គ្រួសារ​ជាទី​ស្រឡាញ់​របស់ខ្លួន​វិញ​ហើយ​។​

​    ​លោក Anton Pilipa ដែល​គេ​យកទៅដាក់​នៅ​មណ្ឌល​វិកលចរិត បានធ្វើ​ដំណើរ​ឆ្លងកាត់​យ៉ាងហោចណាស់ ១០ ប្រទេស​ពី​កាណាដា​មក​រួមមាន សហរដ្ឋអាមេរិក​, ម៉ិ​ក​ស៊ិ​ក​, ហ្គា​តេ​ម៉ា​ឡា​, កូ​ស្តា​រី​កា​, ប៉ា​ណា​ម៉ា​, ប្រទេស​កូ​ឡុំ​ប៊ី​, វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​, អា​ហ្ស​ង់​ទីន និង​ប្រេ​ស៊ី​ល ដោយ​គ្មាន​លិខិតឆ្លងដែន​នោះឡើយ​។​

​    ​បងប្រុស​របស់គាត់​បា​ន​និយាយថា Anton Pilipa មាន​បេសកកម្ម​ចម្លែក​មួយ ដោយ​ត្រូវ​ទៅ​ឱ្យដល់​បណ្ណាល័យ​ជាតិ Buenos Aires ក្នុងប្រទេស​អា​ហ្ស​ង់​ទីន​។​

​    ​ជា​អកុសល ពេលទៅដល់​គាត់​ទៅដល់​បណ្តា​ល័យ​បន្ទាប់ពី​ដើរ​តាមផ្លូវ​អស់​រាប់សិប​ពាន់​គីឡូម៉ែត្រ គាត់​ក៏បាន​ដើរគេច​គេ​គេច​ឯង​ព្រោះ​គ្មាន​លិខិតឆ្លងដែន​។ ហើយ​គាត់​បាន​វង្វេង​ចូលក្នុង​ប្រទេស​ប្រេ​ស៊ី​ល ជា​កន្លែង​ដែល​គាត់​បាន​បាត់​ខ្លួន​។ ហើយ​អំឡុងពេល​គាត់​បាន​បាត់​ខ្លួន​ក្នុងព្រៃ​អា​ម៉ា​ហ្សូ​ន គាត់​បាន​ដើរ​រើស​សំរាម​ហូប ផ្លែឈើ​ជ្រុះ​លើដី និង​ស្លៀក​សម្លៀកបំពាក់​តែ​ប៉ុន្មាន​កំ​ផ្លេ​រ​មាន​ក្នុង​កាបូប​របស់គាត់​ប៉ុណ្ណោះ​។​

​    ​យ៉ាងណាមិញ គាត់​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ជួបជុំ​ជាមួយនឹង​សាច់ថ្លៃ ប្រពន្ធ​កូន​វិញ​ហើយ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត