​ថ្លើមធំ​! ប៉ូលិស​ចិន​ចាប់​ផាកពិន័យ​ស្តេច​ស្វា "​ស៊ុន​អូ​ខុង​" បើកឡាន​ក្រុង​ដឹក​បិសាច​មួយ​ហ្វូង​

​    ​ស្តេច​ស្វា "​ស៊ុន​អូ​ខុង​" ត្រូវបាន​ឃាត់​នៅ​កន្លែង​ត្រួតពិនិត្យ​របស់​ប៉ូលិស​នៅ​ទីក្រុង​ជី​យ័ន ខេត្ត​ហឺ​ណាន​កាលពី​ថ្ងៃទី ០៧ ខែកុម្ភៈ​នេះ​។​

​    ​មន្ត្រីប៉ូលិស​ហាក់​ស្រឡាំងកាំង​នៅពេល​ពួកគេ​ចូលទៅក្នុង​រថយន្ត​ដោយ​ឃើញ​សុទ្ធតែ​តួអង្គ​ទេវ​កថា​ក្នុង​អក្សរសិល្ប៍​ចិន​គឺ​រឿង "​ការធ្វើដំណើរ​ទៅ​ភាគ​លិច​"​។​

​    ​បន្ទាប់មក​ប៉ូលិស​បាន​ប្រាប់​តួអង្គ​ទាំងអស់​ចុះ​ពី​រថយន្ត​និង​បានស្នើ​ស៊ុន​អូ​ខុង​ឱ្យ​ប្រគល់​ប័ណ្ណបើកបរ​របស់ខ្លួន​។​

​    ​បើទោះជា​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្តី ស៊ុន​អូ​ខុង​បាន​ឆ្លើយ​សំណួរ​លោក​ប៉ូលិស​យ៉ាង​សុភាពរាបសា​។ ក្រោយ​ការសួរនាំ អ្នកដំណើរ​ទាំងអស់​តាមពិត​គឺជា​សមាជិក​ក្រុម​សម្តែង​ដែល​បានធ្វើ​ដំណើរ​ឆ្ពោះទៅ​វិហារ​ក្នុងស្រុក​ដើម្បី​សម្តែង​រឿង "​ការធ្វើដំណើរ​ទៅ​ភាគ​លិច​"​។​

​    ​បន្ទាប់មក​ប៉ូលិស​ក៏បាន​អនុញ្ញាតឱ្យ​ស្តេច​ស្វា​និង​មិត្តភក្តិ​របស់​ពួកគេ​បន្តដំណើរ​ទៅមុខទៀត​៕

ប្រភព៖ បរទេស

adverise with khmeread