បើកម៉ូតូសុខៗ ស្រាប់តែមានឡានមួយគ្រឿងបុកពីក្រោយ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

    កណ្ដាល ៖ ​យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរបួសធ្ងន់ម្នាក់ នា​ថ្ងៃទី​០៨ កុម្ភៈ ឆ្នាំ២០១៧ ​វេលា​ម៉ោង​១៦ និង១៥​នាទី លើ​កំណាត់​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម ស្ថិតក្នុង​ភូមិ​ស្រែ​រាំង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្ដាល ដោយ​​បង្កឡើង រវាង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ​និង​ម៉ូតូ។

    ប៉ូលិសនិយាយថា ​នៅវេលា​ថ្ងៃ ខែ ឆ្នាំ​កើ​ហេតុ​ខាងលើ​ម៉ូតូ​ម៉ាក​ Honda dream ​ធុន​C125 ​ពណ៌​ខ្មៅ ​ពាក់ស្លាក​​លេខ​ភ្នំពេញ ​1FA78-73​ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ដោយ​ឈ្មោះ ​មិត្ត គីម​ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ទីលំនៅ​ភូមិ​តា​ឡត ឃុំ​ខ្សេម​ក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)។ រីឯ​អ្នករួមដំណើរ ឈ្មោះ ណាត ស្រី​ណាក់ ភេទ​ស្រី​ អាយុ​ប្រហែល​១៧​ឆ្នាំ ​ទីលំនៅ​ភូមិ​បដិមាករ ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្ដាល របួស​ធ្ងន់។

    ប៉ូលិសបន្តថា ពេល​បើកបរ​មកដល់​កន្លែងកើតហេតុ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក បើកបរ​ទិសដៅ​ស្របគ្នា​បុកពីក្រោយ​​បណ្ដាលឱ្យ​គ្រោះថ្នាក់​។​
​ក្រោយ​កើតហេតុ​រថយន្ត​ពាក់​ព័ន្ធ​ករណី​ បាន​​បើក​រត់គេច​ពី​កន្លែងកើតហេតុ កម្លាំង​ជំនាញ​ ​និង​ប៉ុស្តិ៍​បាល​កំពង់​ស្វែងរករ​យន្ត​ពាក់​ព័ន្ធ​ករណី​៕​

adverise with khmeread