adverise with khmeread Cant sleep because of snoring

គេង​ស្រមុក​ប្រយ័ត្ន​គ្រោះថ្នាក់​!

​    ​សំឡេង​ស្រមុក​បណ្ដាលមកពី​ផ្លូវដង្ហើម​ត្រូវ​រាំងស្ទះ​ខណៈ​គេង​លក់ អាចមកពី​គេង​ផ្ងារ​ហើយ​អណ្ដាត​ធ្លាក់​មក​ខាងក្រោយ ព្រមទាំង​ខ្លាញ់​ស្ទះ​បំពង់ក​សម្រាប់​អ្នក​ធាត់​។ ចំពោះ​អ្នក​ស្គម​ក៏​អាច​ស្រមុក​ដែរ ប្រសិនបើ​កន្លើត​វែង​ខុស​ប្រក្រតី​ហើយ​មនុស្ស​ដែលមាន​ផ្លូវដង្ហើម​តូចចង្អៀត​នឹង​កាន់តែ​ស្រមុក​ខ្លាំង​។​

​    ​ការ​គេង​ស្រមុក​មិន​ត្រឹមតែ​រំខាន​អ្នកជិតខាង​ទេ តែ​ថែមទាំង​នាំមក​នៅ​គ្រោះថ្នាក់​ដល់​ខ្លួនឯង​ទៀតផង ប្រសិនបើ "​ការ​ស្រមុក​បែប​ឈប់​ដកដង្ហើម​" ដែល​នាំ​ឲ្យ​រាងកាយ​ខ្វះ​អុកស៊ីសែន​មួយរយៈ​ពេល​ខ្លី បេះដូង​ខ្វះ​ឈាម​និង​លោត​ខុស​ចង្វាក់ កើត​ជំងឺ​សួត ជំងឺ​សរសៃឈាម​ខួរក្បាល​។ មនុស្ស​ស្រមុក​បែប​លែង​ដកដង្ហើម តែងតែ​ស្ងាប​ងងុយគេង​នៅពេល​ថ្ងៃ រាងកាយ​ហាក់ដូចជា​មិនបាន​សម្រាក គេង​មិន​លក់ វិលមុខ ក្រោយ​ភ្ញាក់​ពី​ដំណេក ឈឺក្បាល ធ្វើការ​មិនបាន​ពេញលេញ សមត្ថភាព​ផ្លូវភេទ​ថយចុះ សម្ពាធ​ឈាម​ឡើង​ខ្ពស់​នៅពេល​ព្រឹក​និង​ថយចុះ​នៅពេល​ថ្ងៃ​។​

​    ​វិធី​ការពារ​៖ គឺ​គេង​ផ្អៀង​ទៅ​ឆ្វេង ឈប់​ពិសា​គ្រឿង​ស្រវឹង ឈប់​ពិសា​បារី ព្រោះ​ធ្វើ​ឲ្យ​ផ្លូវដង្ហើម​ហើម ថែ​សុខភាព​កុំ​ឲ្យ​កើត​ជំងឺ​ផ្ដាសាយ​ឬ​មានប្រតិកម្ម​នឹង​ធាតុអាកាស តែ​ប្រសិនបើ​មិន​ធ្វើ​ដូច្នេះ​នៅតែ​មិន​ធូរ ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់