Madonna ស្មូមបានកូនភ្លោះម៉ាឡាវីពីរនាក់យកមកចិញ្ចឹមនៅអាមេរិក បន្ទាប់ពីតុលាការអនុញ្ញាតសិទ្ធិសុំកូនចិញ្ចឹម

    ​Madonna បាន​ចាក​ចេញពី​ប្រទេស​ម៉ាឡាវី​កាលពី​យប់មិញ​ជាមួយនឹង​កូនស្រី​ចិញ្ចឹម​ភ្លោះ​របស់​នាង​ដើម្បី​ចាប់ផ្ដើម​ជីវិត​ថ្មី ខណៈដែល​នាង​បានបញ្ជាក់​ថា​នាង​រីករាយ​ក្រៃលែង​ជាមួយនឹង​គ្រួសារ​របស់​នាង​។​

​    ​Madonna និង​កូនស្រី​ភ្លោះ​ថ្មី​របស់​នាង​បាន​ឡើង​យន្តហោះ​មិន​ដល់ ៣៦ ម៉ោង​នោះទេ បន្ទាប់ពី​ចៅ​ក្រុម​អនុម័ត​ឱ្យ​សិទ្ធិ​ចិញ្ចឹម​កូនភ្លោះ​ទាំងពីរ​នេះ​។​

​    ​វា​មិនមាន​អ្វី​ពិបាក​ដល់​លោកស្រី​ឡើយ ខណៈដែល​ឯកសារ​ពី​តុលាការ​លាតត្រដាង​ថា​តើ​តារាចម្រៀង​ប៉ុប​រូបនេះ​បានស្នើ​សុំ​សិទ្ធិ​ចិញ្ចឹម​កូន​ពី​ប្រទេស​អាហ្វ្រិក​ធ្វើ​ស្អី​។​

​    ​ដោយ​ចែករំលែក​រូបភាព​រប​ស់​នាង​កាន់​កូនភ្លោះ​នោះ លោកស្រី​និយាយថា មាន​សេចក្ដី​អំណរ​ដែល​បានជា​ម្ដាយ​គេ​។​

​    ​តារាចម្រៀង​ស្រី​រូប​បាន​ស្លៀកពាក់​ឱ្យ Dolce និង Gabbana ក្នុង​ឈុត​តម្លៃ​ដល់​ទៅ ៣ ពាន់​ដុល្លារ​ដូច​ក្នុង​រូបភាព​។​

​    ​យ៉ាងណាមិញ សម្លៀកបំពាក់​ទាំងនោះ​មិនមែន​ជាទី​ចាប់អារម្មណ៍​នោះទេ អ្វីដែល​ជាទី​ចាប់អារម្មណ៍​គឺ​លោកស្រី​ចង់បង្ហាញ​ពី​ការគាំទ្រ និង​សេចក្ដីស្រឡាញ់​ដល់​ជនក្រីក្រ និង​ចង់បង្ហាញ​ដល់​សារព័ត៌មាន​ឱ្យ​ផ្សព្វផ្សាយ​ពី​ការគោរព​និង​គាំ​ទ្រនេះ​ដល់​មនុស្ស​ទាំងឡាយ​បានដឹង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត