ប៉ូលិស​ខណ្ឌដង្កោ​ឃាត់​ចោរលួច​ក្នុង​ ២ ​ករណី​ផ្សេងគ្នា​

    ករណី​ទី​១-​ជនសង្ស័យ​ម្នាក់​ក្នុង ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​៧ ​កុម្ភៈ ​២០១៧​ក្នុង ករណី​ប្រព្រឹត្ត​អំពើ​លួច កាលពី​ថ្ងៃទី​២៩ ខែម​កា​រា ឆ្នាំ ២០១៧ វេលា​ម៉ោង​៩ ​និង​៣០​នាទី យប់​ត្រង់ចំណុច​ផ្ទះ​របស់​ឈ្មោះ ឈួន វិ​រៈ ហៅ បារាំង ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ឆុំ វាសនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មន្ត្រី​បរមរាជវាំង មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ចំណែក​ជនសង្ស័យ ឈ្មោះ ជា សៅ​ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង៩ ​និង៣០​នាទី​យប់​ជនរងគ្រោះ​ឈ្មោះ ឆុំ វាសនា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មន្ត្រី​បរមរាជវាំង មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ កំពង់ចាម​ 1A-9239 ទៅ​អង្គុយ​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ​មាន​គ្នា​០៤​នាក់ ទី​០១​ឈ្មោះ ឈួន វិ​រៈ ហៅ បារាំង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ (​ម្ចាស់ផ្ទះ​),​ ទី​០២ ឈ្មោះ ឆុំ វាសនា (​ជនរងគ្រោះ​) ពីរ​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ ផឹកស៊ី​ចាប់ពី​ម៉ោង ១២ ថ្ងៃត្រង់​រហូតដល់​ម៉ោង​៩​ និង៣០នាទី​យប់​ជនរងគ្រោះ​ផឹក​ស្រវឹង​ដេកលក់​ដោយបាន​ទុក​កូនសោរ​ម៉ូតូ​ និង​ទូរ​ស័ព្ទ​ម៉ាក​សាម​សុង​មួយគ្រឿង​ជា មួយ​គ្នា​នៅលើ​គ្រែ ហើយ​ជនសង្ស័យ​ឈ្មោះ ជា សៅ​ឡុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ម៉ាក​ខាងលើ និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់។​

    លុះដល់​ថ្ងៃទី​០៨ ខែ​កម្ភៈ ឆ្នាំ ២០១៧ វេលា​ម៉ោង៧ ​និង​១០​នាទី​យប់​ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​នៅត្រង់ចំណុច​ផ្លូវ​បេតុង កន្លែង​ប្រគុំ​ដ​ន្ត្រី ស្ថិតនៅ​ភូម​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ រួច​ក៏បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ​យកមក​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលដ​ង្កោ ហើយ​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​ចំឈ្មោះ​ជនសង្ស័យ ដើម្បីឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែម្តង។​

    ជនសង្ស័យ​ខាងលើនេះ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧ លោក លី សុខ​លេង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីការ​បង្គាប់​ឱ្យចូល​ខ្លួន លេខ​២៧ “​ញ​”​ព្រ​.​ទ ពីបទ លួច និង ទទួលផល​ចោរកម្ម ប្រព្រឹត្ត​នៅ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ ២០១៦។​

    បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

    ករណី​ទី​២-​ប៉ូលិស​ខណ្ឌដង្កោ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត​ក្នុងករណី​ប្រព្រឹត្ត​អំពើ​លួច​លុយ​កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង​១០ និង​៣០​នាទី ត្រង់ចំណុច​ផ្ទះ​របស់​ឈ្មោះ ស៊ឹម វណ្ណា​រី  ស្ថិតនៅ​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ ខណ្ឌដង្កោ។​

    ប៉ូលិស​និ​យា​យា ជនរងគ្រោះ​ឈ្មោះ ​ស៊ឹម វណ្ណា​រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មុខរបរ​នៅផ្ទះ ទីលំនៅ​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ។ ចំណែក​ជនសង្ស័យ ឈ្មោះ ស៊ឹម វ​ណ្ណី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពត​ប្រាកដ  ទីលំនៅ​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៧ វេលា​ម៉ោង ១០ ជនរងគ្រោះ​ឈ្មោះ ស៊ឹម វណ្ណា​រី ភេទ​ស្រី អាយុ​៣២​ឆ្នាំ បានដាក់​លុយ​២៥៥​ដុល្លារ​​ ​អាមេរិក​ និង​លុយ​ខ្មែរ​ចំនួន​១៣​ម៉ឺន​រៀល​ក្នុង​កាបូបស្ពាយ​ពណ៌​ខ្មៅ រួច​ទុក​នៅលើ​តុ​បន្ទប់​របស់​ជនរងគ្រោះ ស្ថិតនៅ​ភូមិ​ព្រៃ​ស​កើត សង្កាត់​ព្រៃ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

    ជនរងគ្រោះ​បាន​ដើរទៅ​លេង​ផ្ទះ​បង​នៅក្បែរ​គ្នា មួយសន្ទុះ​បាន​ត្រលប់មក​ផ្ទះ​វិញ ក៏​ឃើញ​ជនសង្ស័យ (​ត្រូវជា​បងប្រុស​បង្កើត​របស់​ជនរងគ្រោះ​) មាន​សភាព​ដូចជា​ប្រញាប់ប្រញាល់​ឡើង​ជិះ​ម៉ូតូ​គេច​ចេញទៅ​បាត់។​

    ពេលនោះ​ជនរងគ្រោះ​ក៏បាន​ដើរចូល​ទៅក្នុង​បន្ទប់​មើល​ក្នុង​កាបូប​ត្រូវ​ជនសង្ស័យ​លួច​យកលុយ​ចំនួន​ខាងលើ​ទាំងអស់ ទើប​ជនរងគ្រោះ​បានមក​ពាក្យបណ្តឹង​ចំឈ្មោះ​ជន សង្ស័យ​នៅ​ប៉ុ​ស្ថិ៍​ព្រៃ​ស ដើម្បីឱ្យ​សមត្ថកិច្ច ជួយ​ធ្វើការ​ស្រាវជ្រាវ​។​

    លុះដល់​ថ្ងៃទី​០៨ ខែកុម្ភៈ​ ឆ្នាំ​២០១៧ វេលា​ម៉ោង៦ ​និង​៤០​នាទី​យប់​ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​ដើរ​ចូលមក​ក្នុងផ្ទះ​រប​ស់ជន​រងគ្រោះ​បម្រុង​រកមើល​លួច​យក​ទ្រព្យសម្បត្តិ​ផ្សេងៗ​ម្តងទៀត ហើយ​ជនរងគ្រោះ​ក៏បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋ បាល​ព្រៃ​ស ចុះជួយ​អន្តរាគមន៍​ឃាត់ ខ្លួន​ជនសង្ស័យ យកមក​ធ្វើការ​សាកសួរ​តាម​នីតិ​វិធី​ច្បាប់​តែម្តង។​

    កន្លងមក​ជនសង្ស័យ​ខាងលើ​ធ្លាប់​បានធ្វើ​សកម្មភាព​លួច​យក​ទ្រព្យ សម្បត្តិ​ក្នុងផ្ទះ ទៅ​លក់​យកលុយ​ផឹកស៊ី​និង​ជក់​ថ្នាំញៀន​ជាច្រើនលើក​ទើប​សាច់​ញា​តិ្ត​និង​ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹង​ឱ្យ​សមត្ថ​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​តែម្តង។​

    បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread