ព្យុះទឹកកកវាយប្រហារភាគឦសានសហរដ្ឋអាមេរិក, ជើងហោះហើររាប់ពាន់ត្រូវបានពន្យារពេល

    ​ព្យុះ​ទឹកកក​នៅ​ភាគ​ឦសាន​បានធ្វើឱ្យ​រាំងស្ទះ​ជើងហោះហើរ​រាប់ពាន់​ក្នុងប្រទេស​អាមេរិក​។​

​    ​យ៉ាងហោចណាស់​ក៏ ៣៩៦ ជើងហោះហើរ​ដែរ​ត្រូវបាន​លុបចោល ខណៈដែល​ជើងហោះហើរ ១.៦៩៥ ត្រូវបាន​ពន្យារពេល​។ ហើយ​មកដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ជើងហោះហើ​យ​ជិត ២ ពាន់​ត្រូវបាន​លុបចោល​ទាំងអស់​។​

​    ​ក្នុងនោះ​មាន​ជើងហោះហើរ​ចំនួន ១០ មាន​បញ្ហា​ធ្វើដំណើរ​តាម​បណ្ដោយ​ឆ្នេរ​ភាគ​ខាងកើត​។​

​    ​ព្រិល​ធ្លាក់​ខ្លាំង​ត្រូវបាន​គេ​រំពឹងថា​នឹង​វាយប្រហារ​ទីក្រុង Boston, New York City, Philadelphia និង Washington, D.C. ហើយ​ព្រិល​អាច​ធា្ល​ក់​ក្នុង​កម្រាស់ ១ អ៊ី​ញ​ក្នុង​មួយ​ម៉ោង ចាប់ពី​ម៉ោង ៧ ដល់​ម៉ោង ២ រសៀល​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត