Adam Lallana ចង់ឱ្យ Liverpool ឈ្នះ​ទោះ​មិន​ល្អមើល​ក៏ដោយ ដើម្បី​បន្ថយ​គម្លាត​ពិន្ទុ​

    ​Adam Lallana ជឿជាក់ថា ហង្ស​ក្រហម Liverpool ត្រូវតែ​បន្ថែម​ជ័យជម្នះ​ដែល​លេង​មិនល្អ​មើល ប្រសិនបើ​ពួកគេ​ចង់​តាម​ក្រុម​នាំមុខ​កំពូល​តារាង Premier League, Chelsea​។​

​    ​ក្រុម​របស់លោក Jurgen Klopp មើលទៅ​ហាក់ដូច​ជាមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុងការ​ប្រជែង​ពាន​លី​ក បន្ទាប់ពី​បាន​ផ្តួល​ជើង​ខ្លាំង​មេឃ​ខៀវ Manchester City ក្នុង​លទ្ធផល ១-០ នៅឯ​ទឹកដី Anfield នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ប៉ុន្តែ​ទម្រង់​លេង​របស់​ពួកគេ​ហាក់​ធ្លាក់ចុះ​យ៉ាងខ្លាំង​គួរឱ្យ​ព្រួយបារម្ភ​នៅក្នុង​ឆ្នាំ ២០១៧​នេះ​។​

​    ​បី​ពិន្ទុ​ពី​ការប្រកួត​មិន​ស្គាល់​រសជាតិ​ឈ្នះ​ក្នុង​លី​ក បានធ្វើឱ្យ​ពួកគេ​ខ្ទាត​ចេញពី​តំណែង​មាន​សិទ្ធិ​លេង​នៅក្នុង​ដំណើ​ប្រជែង​ពាន​កំពូល​ក្លឹប​អឺរ៉ុប Champions League ដែល​ពួកគេ​មាន​រហូតដល់​ទៅ ១៣​ពិន្ទុ​ដេញតាម​ពីក្រោយ​ក្រុម​របស់លោក Antonio Conte ដែល​បន្ត​ភាពជោគជ័យ​ឥតឈប់ឈរ​នាពេល​បច្ចុប្បន្ន​នេះ​។​

​    ​ការប្រកួត​បន្ទាប់​សម្រាប់ Lallana និង​មិត្ត​រួម​ក្រុម​របស់គាត់​គឺ​ជំនួប​ដ៏​ធំ​មួយ​ជាមួយនឹង​ជើង​ខ្លាំង​ស្ថិតនៅក្នុង​ចំណាត់​ថ្នា​ត់ទី​ពី​រលីក​បច្ចុប្បន្ន Tottenham នា​ថ្ងៃ​សៅរ៍​នេះ ហើយ​តារាបាល់ទាត់​អន្តរជាតិ​អង់គ្លេស​រូបនេះ ទទួលស្គាល់ថា គម្លាត​បទពិសោធន៍​ឈ្នះ​ពាន​ធំៗ​រវាង Chelsea និង​ក្រុម​ផ្សេងទៀត​គឺមាន​ធំ​ខ្លាំងណាស់​។​    ​

​    ​តារាបាល់ទាត់​វ័យ ២៨​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា "​អ្នក​អាច​ឃើញ ពួកគេ​មានបទពិសោធន៍​ច្រើន ហើយ​រឿង​ទាំងនោះ​ហើយ​ដែល​ពួកគេ​អាច​ប្រើប្រាស់​បាន​ដើម្បី​ទទួល​ជ័យជម្នះ​។ ពួកគេ​ដឹង​ពី​របៀប​ឈ្នះ​ការប្រកួត សូម្បីតែ​ពេលដែល​ពួកគេ​មិន​ស្ថិតនៅក្នុង​ទម្រង់​ល្អ​របស់​ពួកគេ​។ អ្នក​មិនត្រូវ​ចង់​ឈ្នះ​គ្រប់​ការប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​ប្រាំ ឬ​ប្រាំមួយ​គ្រាប់​ជានិច្ច​ទេ​។ នោះ​ប្រហែលជា​តំបន់​មួយ​ដែល​យើង​ត្រូវការ​ក្នុងការ​កែលម្អ​ឡើងវិញ​។ យើង​ប្រហែលជា​ត្រូវការ​យល់ដឹង​តើ​យើង​លេង​ល្អ​កម្រិតណា នៅពេល​ខ្លះ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត