Female in christmas outfit eating brussels sprouts

ចង់បាន​សួត​ល្អ​ត្រូវ​បរិភោគ​អ្វី​?

​    ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់ Harvard School of Public Health រកឃើញថា​ក្រុមមនុស្ស​ដែល​មិនសូវ​ចូលចិត្ត​ផ្លែឈើ​និង​ត្រី​តែង​ប្រឈម​ចំពោះ​ការកើត​រោគ​ផ្លូវដង្ហើម​មួយចំនួន​ដូចជា រោគ​ហឺត ក្អក ឬ​ដកដង្ហើម​មិន​ស្រួល​ច្រើនជាង​ក្រុមមនុស្ស​ដែល​បរិភោគ​ចំណីអាហារ​បែបនេះ​ជាប់​ជាប្រចាំ​។​

​    ​ផ្លែឈើ​សម្បូរ​វីតាមីន C និង វីតាមីន E ច្រើន ហើយ​វីតាមីន​ទាំងអស់នេះ​មាន​សារធាតុ​អុក​ស៊ី​កម្ម​អាចជួយ​ការពារ​កោសិកា​ក្នុង​ផ្លូវដង្ហើម​ពី​ការបំផ្លាញ​របស់​រ៉ាឌីកាល់​សេរី (Free Radical)​។ ក្រៅពីនេះ​នៅក្នុង​សាច់​ត្រី​នៅមាន​អាស៊ីដ​អូ​មេ​ហ្កា​-៣​ដែលមាន​គុណសម្បត្តិ​ជួយ​ការពារ​រលាក​ក្លាយ​ក្នុង​សួត​ទៀតផង​។​

​    ​សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​ទទួលទាន់​សាច់​ត្រី ដែល​សម្បូរ​អាស៊ីដ​អូ​មេ​ហ្កា​-៣​អាច​ផ្លាស់ប្ដូរ​មក​ទទួលទាន​អាហារ​ផ្សេងៗ​ដើម្បី​ជំនួស​អាហារ​ទាំងនេះ​វិញ​ដូចជា សណ្ដែក​វ៉​ល​ណាត់ (Walnut) និង​ប្រេង​រុក្ខជាតិ​ពី​គ្រាប់​ធញ្ញជាតិ​ជាដើម​៕​

អ្នកនឹងចូលចិត្ត

មតិយោបល់