តំណាង​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍​អះអាងថា តំបន់​អភិវឌ្ឍន៍​ឃុំ​កំពង់​អុស​ទំហំ ​៩៨០ ​ហិកតា​គឺ​ពុំមាន​ផលប៉ះពាល់​ជាមួយ ប្រជាពលរដ្ឋ​នោះទេ​សូម្បី​១​មិ​ល្លី​ម៉ែត្រ

    កណ្តាល ៖ ឆ្លើយតប​ទៅនឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ជុំវិញ​ការដោះស្រាយ​ទំនាស់​រវាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ ក្នុង កម្រិតណា​នោះ​? 

    នា​ព្រឹក​ថ្ងៃទី៩ ខែកុម្ភៈ​ ​ឆ្នាំ​២០១៧ ខណៈ​ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរ​ការដាំដុះ​ផល​ស្រូវ​ស្របតាម ស​.​ជ​.​ណ លេខ​៨៩ របស់​ទីស្តីកា​រគ​ណៈរដ្ឋមន្ត្រី លោក តាំង សុខ​ឃី តំណាង​ក្រុមហ៊ុន​អេង​ឌី​ប៉ូ អភិវឌ្ឍន៍​បាន​អះអាងថា ក្រុមហ៊ុន​បាន​ដោះស្រាយ​ផ្ទៃដី​ផ្តាច់​ជូន​ប្រជាពលរដ្ឋ​នៅលើ​ផ្ទៃដី​កំពុង​ភ្ជួរ​រាស់​នៅថ្ងៃនេះ ទំហំ​ផ្ទៃដី​៩៨០​ហិកតា គឺបាន​សម្របសម្រួល​បញ្ច​ប់​រួចរាល់​អស់ហើយ ដោយ​ដំណើរការ​អស់​រយៈពេល​៩​ឆ្នាំ ទៅ​១០​ឆ្នាំ​រួចហើយ​ដែរ។ 

    តំណាង​ក្រុមហ៊ុន​បាន បញ្ជាក់ទៀតថា ជាក់ស្តែង​នៅថ្ងៃនេះ​ដែល​ក្រុមហ៊ុន​បានចាប់ផ្តើម​ភ្ជួរ​រាស់​ដោយ​ប្រើប្រាស់ គ្រឿងចក្រ​គគ្រឹក​គ​គ្រែង​បែបនេះ ប្រសិនបើ​ក្រុមហ៊ុន​បាន​រំលោភបំពាន​នូវ​ដី​របស់​ប្រជាពលរដ្ឋ​ដូច​ការលើកឡើង​របស់ ពាក្យ​ចរាម​អារាម​មួយចំនួន​នោះ ពិតណាស់​ប្រជាពលរដ្ឋ​ប្រាកដជា​មិនអាច​ទទួលយកបាន និង​នាំគ្នា​មក​តវ៉ា​ប្រឆាំង​នៅ ពេលនេះ​ជាក់​ជាមិនខាន។ 

    លោក​ក៏បាន​សង្កត់ធ្ងន់​ទៀតថា ក្រុមហ៊ុន​បាន​គោរព​តាម​ការសន្យា​តាំងពីដើម​មកម្ល៉េះ​ក្នុង​ការមិន​រំលោភ បំពាន​ផ្ទៃដី​ប្រជាពលរដ្ឋ ធ្វើឱ្យប៉ះពាល់​ដល់​ប្រយោជន៍​និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ជាដាច់ខាត។ 

    ប៉ុន្តែ​ប្រសិនបើ នៅ​ថ្ងៃ​ខាងមុខ មានការ​លើកគ្នា​ទាមទារ​តវ៉ា​លើ​ផ្ទៃដី​ដែល​កំពុង​ភ្ជួរ​រាស់​របស់​ក្រុមហ៊ុន​បាន​អភិវឌ្ឍន៍​រយៈពេល​ជិត១០​ឆ្នាំ​កន្លងមកនេះ គឺ​ពិតជា​មិនមែនជា​ម្ចាស់​ដី​ជាដាច់ខាត។ 

    លោក​ចាត់ទុកថា ការតវ៉ា​នោះ ពិត​ជាមាន​ការរៀប ចំ​ឡើង​របស់​ក្រុម​ឈ្មួញ​ខិលខូច បាន​ជួល​មនុស្ស​ឱ្យមក​រំខាន​ដល់​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដំណាំ​ស្រូវ ខណៈ​ក្រុមហ៊ុន​កំពុងតែបន្ត​ការចូលរួម​អនុវត្តតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដំណាំ​ស្រូវ​តម្រូវ​ទីផ្សារ​នាំចេញ និង ការចូលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។ 

    តំណាង​ក្រុមហ៊ុន​បានបញ្ជាក់​ដាច់អហង្ការ​ថា ក្រុមហ៊ុន​ពុំបាន​រំលោភ សិទ្ធិ​ប្រជាពលរដ្ឋ និង​រំលោភ​ដី​របស់​ប្រជាពលរដ្ឋ​សូម្បី​១​មិល្លី​ម៉ែត្រ​នោះឡើយ៕​

adverise with khmeread