ត្រង់ជើងភ្លឹង! ក្រុងហូជីមិញចាប់ផ្តើមផាកពិន័យអ្នកចាក់សំរាមចោលផ្តេសផ្តាស ធ្វើឱ្យកខ្វល់ទីក្រុង! អ្នកនោមច្រាសជញ្ជាំងផាកពិន័យធ្ងន់កជាងគេ

    ​អាជ្ញាធរ​នៅ​ទីក្រុង​ហូជីមិញ​បាន​អនុវត្ត​ការត្រួតពិនិត្យ​ជាប្រចាំ​របស់ខ្លួន​និង​ពិន័យ​ចំពោះ​អ្នក​ដែល​មិន​រក្សា​អនាម័យ​សាធារណៈ​នៅ​តំបន់​របស់​ពួកគេ​។​

​    ​អ្នករស់នៅ​ក្នុង​ទីក្រុង​មួយចំនួន​ត្រូវបាន​បង្ខំ​ឱ្យ​បង់ប្រាក់​ពិន័យ​និង​សម្អាត​កន្លែង​ដែល​ពួកគេ​បំពុលបរិស្ថាន​បន្ទាប់ពី​ចាប់បាន​ស្រស់ៗ​ដោយ​មន្ត្រីប៉ូលិស​វៀតណាម​។​

​    ​យោងតាម​លោក​ផាម​ញាត់​ទ្រី អនុប្រធាន​អង្គភាព​គ្រប់គ្រង​ទីក្រុង​បានឱ្យដឹងថា ចំពោះ​អ្នក​ដែល​នោម​នៅ​ទីសាធារណៈ​នឹងត្រូវ​ផាកពិន័យ​ជា​ទឹកប្រាក់ ៨៨ ដុល្លារ ខណៈ​អ្នក​ដែល​បោះ​សម្រាម​នៅ​ទីសាធារណៈ​នឹង​ពិន័យ​ជា​ប្រាក់ ៩ ដុល្លារ​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត