កូនតូចក្តៅខ្លួន? អនុវត្តវិធីងូតទឹកស្លឹកអំពិលនិងខ្ទឹមក្រហមនេះភ្លាម កូននឹងត្រជាក់ខ្លួនវិញលឿនដូចផ្លេកបន្ទោរ!

    ​នេះ​ជា​ល្បិច​ដែល​ម្តាយ​គ្រប់រូប​ត្រូវ​ដឹង​នៅពេល​កូនតូច​របស់​ពួកគាត់​ក្តៅខ្លួន​។ វិធី​ងូតទឹក​ដោយ​ប្រើ​ស្លឹក​អំពិល និង ខ្ទឹមក្រហម​នេះ នឹង​ជួយ​ឱ្យ​ក្មេង​ដែល​ក្តៅខ្លួន ត្រជាក់​ខ្លួន​វិញ​លឿន​ដូច​ផ្លេកបន្ទោរ​យ៉ាង​អ៊ីចឹង​។ 

​    ​វិធីសាស្ត្រ​នេះ​មិនទាន់បាន​បញ្ជា​ក់ដោយ​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​នៅឡើយ​ទេ ប៉ុន្តែ​វា​ពិត​ជាមាន​ប្រសិទ្ធភាព​បំបាត់​ក្តៅខ្លួន​ចំពោះ​កុមារ​បាន​មែន​។ នេះ​បើតាម​វេ​ប​សាយ​សុខភាព Healt Natural Magazine​។ 

​    ​ជាទូទៅ ខ្ទឹមក្រហម​ជួយ​កម្ចាត់​ហើមពោះ បញ្ហា​រំលាយ​អាហារ ចាល់​ជាតិ​ទឹក បំបាត់​រលាក ហើយ​ខ្ទឹមបារាំង​លាយ​ជាមួយ​ស្លឹក​អំពិល គឺមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​បឺត​កម្តៅ​ចេញពី​រាងកាយ​របស់​កុមារ​បាន​។ 

​    ​* វិធី​ធ្វើ​ទឹក​ស្លឹក​អំពិល និង​ខ្ទឹមក្រហម​
​    ​បោច​ស្លឹក​អំពិល​ពីរ​បី​ក្តាប់ និង​ដំ​ខ្ទឹមក្រហមពីរ​បី​មើម ចូលក្នុង​ទឹក​ក្តៅ ១ កំសៀវ រួច​ចាក់​វា​ចូល​ទឹក​កន្លះ​ចានដែក ហើយ​ទុកចោល​ឱ្យនៅ​ក្តៅ​ឧណ្ហៗ​។ បន្ទាប់មក យក​ក្មេង​មក​ងូតទឹក​នេះ​មួយសន្ទុះ ក្មេង​នឹង​ត្រជាក់​ខ្លួន​វិញ​ជាមិនខាន​។ 

​    ​សម្គាល់​៖ 
​    ​- ពេល​ប្រើ​ទឹក​នេះ​ហាម​ធ្វើ​ឱ្យចូល​ភ្នែក​ក្មេង​។​
​    ​- បើ​ក្មេង​មាន​របួស​ដាច់​រលាត់​ត្រង់​ណាមួយ ក៏​មិនត្រូវ​ងូតទឹក​នេះ​ដល់​ក្មេង​ដែរ ព្រោះ​វា​ធ្វើឱ្យ​រលាក ក្រ​ហុ​ល​ក្រហាយ​។​
​    ​- ករណីខ្លះ ក្មេង​មិនអាច​ត្រជាក់​ខ្លួន​ងាយ​ទេ​។ វា​មាន​ប្រសិទ្ធភាព ពេល​ក្មេង​ទើបតែ​ចាប់ផ្តើម​ក្តៅខ្លួន​ថ្ងៃ​ដំបូងៗ​។ បើ​ករណី​ក្មេង​ក្តៅ​ពីរ​បី​ថ្ងៃ​ហើយ​ទើប​អនុវត្ត ភាគរយ​មាន​ប្រសិទ្ធភាព​គឺ​ទាប​ណាស់ ដូច្នេះ​គឺមាន​តែ​នាំ​ក្មេង​ទៅ​មន្ទីរពេទ្យ​ប៉ុណ្ណោះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត