មេមិនដែលនៅក្រោមពង? កូនចៅនិងចៅហ្វាយនេះភ្នាល់គ្នារាល់ថ្ងៃដូចមិត្តជិតស្និទ្ធទៅហើយ តែមិនដែលភ្នាល់ឈ្នះកូនចៅទេ! តែថ្ងៃមួយ មេភ្នាល់ឈ្នះយ៉ាងអាម៉ាសបំផុត

    ​នៅ​ថ្ងៃមួយ បុរស​ម្នាក់​បានធ្វើការ​ភ្នាល់​ជាមួយ​ចៅហ្វាយ​របស់ខ្លួន​។ គាត់​បាន​ភ្នាល់​ទឹកប្រាក់ ៥០០ ដុល្លារ​ប្រសិនបើ​គាត់​អាច​លិឍ​គ្រាប់ភ្នែក​របស់គាត់​បាន​។ ដោយ​ឮដូច្នេះ មេ​ក៏បាន​សើច​កក្អឹក​ហើយ​គាត់​ក៏​យល់ព្រម​ភ្នាល់​។​

​    ​ក្រោយ​យល់ព្រម​គ្នា​រួច បុរស​ជា​កូនចៅ​បាន​ដក​គ្រាប់ភ្នែក​ក្លែងក្លាយ​របស់គាត់​មក​លិឍ​។ ចៅហ្វាយ​ខឹង​យ៉ាងខ្លាំង​ហើយក៏​ប្រគល់​លុយ ៥០០ ដុល្លារ​ទៅឱ្យ​កូនចៅ​។​

​    ​បន្ទាប់មក បុរស​ជា​កូនចៅ​បាន​ភ្នាល់ ៥០០ ដុល្លារ​ម្តងទៀត​ប្រសិនបើ​គាត់​អាច​ខាំ​ត្រចៀក​របស់គាត់​បាន​។ ដោយ​ខ្លាច​ចាញ់ល្បិច​កាលពី​លើកទីមួយ មេ​ក៏​ស្ទាប​ត្រចៀក​កូនចៅ​ដើម្បី​ពិនិត្យ​មើលថា​តើ​វា​ក្លែងក្លាយ​ឬក៏​អត់ រួចហើយ​ទើប​គាត់​យល់ព្រម​ភ្នាល់​។​

​    ​ក្រោយ​យល់ព្រម​គ្នា​រួច បុរស​ជា​កូនចៅ​បាន​ទាញ​ធ្មេញ​ក្លែងក្លាយ​របស់គាត់ ទៅ​ខាំ​ត្រចៀក​របស់គាត់​។ ចៅហ្វាយ​ខឹង​យ៉ាងខ្លាំង​ហើយក៏​ប្រគល់​លុយ ៥០០ ដុល្លារ​និង​ដើរ​ចេញទៅ​បាត់​ដោយ​មិន​លា​សូម្បី​តែមួយ​ម៉ាត់​។​

​    ​នៅ​ថ្ងៃ​បន្ទាប់ កូនចៅ​មកជួប​មេ​ម្តងទៀត​។ ដោយ​ខឹង​មិនទាន់​បាត់​ចៅហ្វាយ​បាន​សួរ​យ៉ាង​គំរោះគំរើយ​យ៉ាង​ដូច្នេះ​ថា "​ម៉េច​? ឯង​មិនទាន់​បឺត​ឈាម​ពី​យើង​អស់​មែន​ទេ​?"​។​

​    ​បុរស​ជា​កូនចៅ​បាន​ឆ្លើយថា "​ទុកចិត្ត​ខ្ញុំ​ចុះ ចៅហ្វាយ​! លើក​នេះ​ច្បាស់​ជា​ស្រួល​ជាង​លើក​មុន​។ ខ្ញុំ​សូម​ភ្នាល់​លុយ​ខ្ញុំ​ទាំងអស់​ដោយ​ខ្ញុំ​ទាយ​ថា ចៅហ្វាយ​ស្លៀក​លី​អូ​ពណ៌​ផ្កាឈូក​"​។​

​    ​ដោយ​ឮដូច្នេះ​មេ​ក៏បាន​សើច​អស់ពី​ពោះ​ហើយ​និយាយថា "​ខុស​ហើយ​! លី​អូ​យើង​ពណ៌​ខ្មៅ​ទេ​!!!"​។ បុរស​ជា​កូនចៅ​បាន​សួរ​វិញ​ថា "​តើ​ខ្ញុំ​អាច​សុំ​មើល​ភស្តុតាង​បានទេ​?"​។​

​    ​ក្រោយមក​មេ​ក៏​ចូលទៅក្នុង​បន្ទប់ទឹក​ហើយ​ចេញ​មកវិញ​ជាមួយ​លី​អូ​ពណ៌​ខ្មៅ​។ ក្រោយ​ឃើញ​ភស្តុតាង បុរស​ជា​កូនចៅ​បានប្រគល់​លុយ​ក្នុង​ខ្លួន ១០០០ ដុល្លារ​ទៅឱ្យ​មេ​យ៉ាង​រីករាយ​។​

​    ​ដោយ​ក្តី​ងឿងឆ្ងល់ មេ​ក៏​សួរថា "​ម៉េច​ក៏​ឯង​សប្បាយចិត្ត​ម្ល៉េះ​?"​។​

​    ​បុរស​ជា​កូនចៅ​បាន​ឆ្លើយតប​វិញ​ថា "​ចៅហ្វាយ​មើល​ជុំវិញខ្លួន​ចុះ​។ បុគ្គលិក ៤៣ នាក់​កំពុង​សម្លឹង​ជុំវិញ​កញ្ចក់​ការិយាល័យ​របស់​ចៅហ្វាយ​"​។​

​    ​មេ​បាន​តប​វិញ​ថា "​អើ​! ហើយ​វា​យ៉ាងម៉េច​?"​។​

​    ​បុរស​ជា​កូនចៅ​បាន​ឆ្លើយតប​វិញ​ថា "​ខ្ញុំ​បាន​ភ្នាល់​ពួកគេ​នូវ​ទឹកប្រាក់ ៥០០ ដុល្លារ​ក្នុង​ម្នា​ក់ថា ខ្ញុំ​នឹងធ្វើ​ឱ្យ​ចៅហ្វាយ​ស្រាត​លី​អូ​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត