ថៅកែចិនចិត្តល្អបាចលុយពីលើមេឃឱ្យបុគ្គលិករើសប្រសាចពេញដី ដើម្បីស្វាគមន៍បុគ្គលិកចូលធ្វើការវិញក្រោយចូលឆ្នាំ

    ​កាលពីពេល​ថ្មីៗ​នេះ មាន​វីដេអូ​ឃ្លី​ប​ខ្លី​មួយ​បង្ហាញ​ពី​ថៅកែ​ចិន​ចិត្តល្អ​ម្នាក់​បាច​លុយ​មួយចំនួន​ទៅលើ​មេឃ​ដើម្បីឱ្យ​កូនចៅ​របស់គាត់​រើស​។​

​    ​វីដេអូ​នោះ​ត្រូវបាន​ថត​កាលពី​ថ្ងៃទី ០៥ ខែកុម្ភៈ​នេះ​នៅ​ទីក្រុង​ហ្វ័​រ​សាន ភាគខាងត្បូង​ខេត្ត​ក្វាង​ទុង ប្រទេស​ចិន​។​

​    ​ក្នុង​វីដេអូ​ខាងក្រោម​នេះ​បង្ហាញ​ពី​ថៅកែ​ចិន​ម្នាក់នេះ​បាន​បាច​ក្រដាស​លុយ ១០០ យ័ន​ខណៈ​បុគ្គលិក​របស់គាត់​នាំគ្នា​រើស​ប្រសាច​ពេញ​ទឹក​ពេញ​ដី​។​

​    ​យោងតាម​របាយការណ៍​បានឱ្យដឹងថា ថៅកែ​ចិន​ម្នាក់នេះ​បាន​បាច​លុយ​យ៉ាង​ដូច្នេះ​គឺ​ដើម្បី​ស្វាគមន៍​បុគ្គលិក​ចូលធ្វើការ​វិញ​បន្ទាប់ពី​ចូលឆ្នាំ​ចិន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត