ពិសា​ចេក លាយ​ទឹកឃ្មុំ បាត់​ក្អក និង​រលាក​ទងសួត ដូច​គេ​ជប់​!

    ​ចេក​គឺជា​ថ្នាំ​ល្អ​បំផុត​ប្រឆាំងនឹង​ក្អក ហើយ​និង​ជួយ​សួត​។ វា​ក៏មាន​ប្រសិទ្ធភាព​សម្រាប់​ក្មេង​ផងដែរ ហើយ​ខាងក្រោម​នេះ​គឺជា​វិធី​ផ្សំ​។​

​    ​* គ្រឿងផ្សំ​៖
​    ​- ទឹក ៤០០ មិ​ល្លី​លីត្រ​
​    ​- ចេក​ទំហំ​ល្មម ២ ផ្លែ (​បើ​ចេក​មាន​ស្នាម​អុច​ខ្មៅៗ​រឹតតែ​ល្អ ហើយ​យក​ចេក​អ្វី​ក៏បាន មាន​ចេកអំបូង ពងមាន់ ណាំវ៉ា​)
​    ​- ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​។​

​    ​* វិធី​ផ្សំ​៖
​    ​បក​ចេក និង​ច្របាច់​វា​។ ដាក់​វា​ចូលក្នុង​ឆ្នាំង​មួយ និង​ចាក់ទឹក​ចូល​ដាំ​ឱ្យ​ពុះ​។ ទុក​វា​ចោល​កន្លះ​ម៉ោង​ឱ្យ​ត្រជាក់​សិន សឹម​ថែម​ទឹកឃ្មុំ​ចុងក្រោយ​គេ​។​

​    ​ពិសា ៤ ដង​ក្នុង​មួយថ្ងៃ ហើយ​ពិសា​ម្ដង​ត្រឹមតែ ១០០ មិ​ល្លី​ក្រាម​ប៉ុណ្ណោះ​។ លៃ​យ៉ាងណា ពិ​សាវា​ឱ្យអស់​ក្នុង​មួយថ្ងៃ លោកអ្នក​នឹង​ឃើញ​ក្អក និង​បញ្ហា​រលាក​ទងសួត​បាត់​ទៅវិញ​ដូច​គេ​ជប់​យ៉ាង​អ៊ីចឹង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត