ការសិក្សា ៖ មនុស្ស​ខ្ជិល​ជា​មនុស្ស​ឆ្លាត​ជាង​មនុស្ស​ឧស្សាហ៍​!

    ​តើ​ជារឿយៗ​គេ​និយាយថា​អ្នកជា​មនុស្ស​ខ្ចិ​ល ហើយ​ធ្វើខ្លួន​ដូចជា​អ្នកចេះដឹង​រឿង​គ្រប់យ៉ាង​មែន​ទេ​? តើ​អ្នក​ពូកែ​យក​លេស និង​ដើរ​ឆ្ងាយ​ពីអ្វី​ដែល​គេ​ប្រើ​មែន​ទេ​? ល្អ​ណាស់ អ្នកវិទ្យាសាស្ត្រ​បាន​ព្យាយាម​ស្រាវជ្រាវ​លើ​ក្រុមមនុស្ស​បែបនេះ ហើយ​បន្ទាប់ពី​ការស្រាវជ្រាវ​មួយចំនួន​បាន​រកឃើញថា មនុស្ស​ចំណាយពេល​ច្រើន​លើ​ភាព​ខ្ចិ​ល​របស់ខ្លួន​គឺ​ឆ្លាត​ជាង​អ្នក​ដែល​សកម្ម​ឬ​ឧស្សាហ៍​។​

​    ​ការសិក្សា​មួយ​របស់​អាមេរិក​បាន​បង្ហាញថា មនុស្ស​ដែលមាន​កម្រិត IQ ខ្ពស់​គឺ​ងាយ​នឹង​ធុញ និង​ចំណាយពេល​ច្រើន​ទៅលើ​ក្ដី​ស្រមៃ​។​

​    ​មនុស្ស​សកម្ម​ត្រូវ​ការគិត​ជាមួយនឹង​សកម្មភាព​ខាងក្រៅ​ដើម្បី​រក​គំនិត​ថ្មីៗ បើ​មិន​អ៊ីចឹង​ពួកគេ​នឹង​ឆាប់​ធុញ​។​

​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Florida Gulf Coast បាន​ចាត់​សិស្ស​មួយក្រុម​ដែល​ស្ថិតក្រោម​ការអង្កេត​ជាង​មួយ​ទសវត្សរ៍​។ ពួកគេ​ត្រូវ​បានឱ្យ​ស្នើសុំ​ធ្វើ​សំណួរ​ចិត្ត​វិទ្យា ដើម្បី​ជ្រើសរើស​អ្នក​សកម្ម​មួយក្រុម និង​អ្នក​ខ្ចិ​ល​មួយក្រុម​។​

​    ​មាន​សិស្ស ៣០ នាក់​អ្នកជា​អ្នក​គិត និង ៣០ នាក់​មិនមែនជា​គិត​ត្រូវបាន​ជ្រើសរើស​មកពី​សិស្ស​មួយក្រុម​នោះ ហើយ​បានដាក់​នាឡិកា​លើ​.​កដៃ​របស់​ពួកគេ ដើម្បី​តាមដាន​សកម្មភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ឧបករណ៍​នោះ​ថត​សកម្មភាព​របស់​ពួកគេ​រយៈពេល​មួយ​សប្ដាហ៍​។​

​    ​លទ្ធផល​បង្ហាញថា សិស្ស​ដែល​ពូកែ​គិត​គឺ​មិនសូវមាន​សកម្មភាព ដូច​សិស្ស​ដែល​មិន​ពូកែ​គិត​នោះឡើយ​អំឡុងពេល​មួយ​សប្ដាហ៍​។​

​    ​ការរកឃើញ​នេះ​ចេញផ្សាយ​ដោយ​ទស្សនាវដ្ដី Health Psychology និង​បាន​ពណ៌នា​យ៉ាងច្បាស់​អំពី​រឿងនេះ​។​

​    ​ប៉ុន្ដែ​ការរកឃើញ​នោះ​បង្ហាញ​ផងដែរ​ថា សកម្មភាព​ផ្លូវកាយ​គឺមាន​ភាពស្មើគ្នា​រវាង​ក្រុម​ពូកែ​គិត និង​មិន​ពូក​កែ​គិត​។ អ្នកស្រាវជ្រាវ​បានឱ្យដឹងថា អ្នក​ពូកែ​គិត​ធុញទ្រាន់​នឹង​ភាព​សុខ​ស្រួល​របស់​ពួកគេ ហើយ​ពួកគេ​ត្រូវការ​សកម្មភាព​ផ្លូវកាយ​ខ្លះ​ដើម្បី​បំពេញ​ពេលវេលា​របស់​ពួកគេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត