adverise with khmeread Sing tech

គយ​ឆែកឆេរ និង ត្រួត​ពិនិត្យ​ហាង​លក់​ទូរស័ព្ទ Sing Tech

ភ្នំពេញ ៖ កម្លាំងគយនិងរដ្ឋាកររាជធានីភ្នំពេញដឹកនាំដោយលោក ភេ សុមុនី សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យហាងលក់ទូរស័ព្ទមួយកន្លែងយីហោ Sing Tech ដែលស្ថិតតាមបណ្តោយផ្លូវលេខ៤៣០ ខាងក្រោយផ្សារទំនើបសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន កាលពីព្រឹកថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៥ ។

ប្រភពពីមន្ត្រីគយ បានបង្ហើបឲ្យដឹងថា ក្នុងប្រតិបត្តិការឆែកឆេរនេះគយបានរកឃើញថា មានទូរស័ព្ទខ្លះមានបង់ពន្ធ និងខ្លះមិនមានបង្កាន់ដៃពន្ធ ។ ក្រោយពីមានការរង់ចាំជាច្រើនម៉ោងដោយមិនទាន់ដឹងចំនួនសរុបទូរស័ព្ទមានបងពន្ធនិងអត់ពន្ធមានប៉ុន្មាននោះទេ ដោយសារតែមិនអាចទំនាក់ទំនងបានទៅលោកប្រធានគយនិងរដ្ឋាករក្រុងភ្នំពេញបានឡើយ ៕
 

adverise with khmeread

មតិយោបល់