adverise with khmeread 1

ជំនឿ​ដាក់​កាក់​បុរាណ​ក្នុងផ្ទះ​ដើម្បី​នាំ​សំណាង​អំឡុង​បុណ្យចូលឆ្នាំ​ចិន​

    ​កាក់​ចិន​បុរាណ​ត្រូវបាន​គេ​ប្រើ​ដើម្បី​លើក​ហុងស៊ុយ​ឱ្យ​រឹតតែ​ល្អ​អំឡុង​បុណ្យចូលឆ្នាំ​ចិន​។ កាក់​នេះ​មាន​ប្រហោង​នៅ​កណ្តាល ហើយ​អ្នក​អា​ចរក​ទិញ​វា​បាន​នៅតាម​ឆាយ​ណា​ថោ​ន ឬ​ទិញ​នៅ​ផ្សារ​ដែលមាន​លក់​កាក់​ចិន​បុរាណ ឬ​កុម្ម៉ង់​តាម​អន​ឡាញ​ក៏បាន​។

​    ​តាម​គ្រូ​ហុងស៊ុយ​ចិន បុណ្យចូលឆ្នាំ​ចិន ២០១៦ នេះ គេ​គួរ​ដាក់​កាក់​នៅក្នុង​ទិស​មួយចំនួន​នៅក្នុង​ផ្ទះ​ដើម្បី​នាំមក​នូវ​លាភ​សំណាង សុខភាព​ល្អ សេ​ក្តី​សុខ​និង​សេ​ក្តី​រីករាយ​។

​    ​អ្នក​ត្រូវដាក់​កាក់​បុរាណ​ចំនួន ៦ នៅ​ទិសឦសាន​ក្នុងផ្ទះ​របស់​អ្នក ដើម្បី​បណ្តេញ​សំណាងអាក្រក់ និង ៦ ទៀត​ដាក់​នៅ​កណ្តាល​ផ្ទះ​ដើម្បី​ការពារ​ប្រឆាំងនឹង​ជំងឺ​បៀតបៀន​នានា​។

​    ​កាក់​នេះ​ក៏​ល្អ​ផងដែរ​នៅ​ទិសនិរតី ដោយ​អ្នក​អាចដាក់​វា​ចំនួន ៦ ត្រង់​ទិស​នេះ​ដើម្បី​បង្កើន​ថាមពល​ទ្រព្យសម្បតិ្ត និង​ភាពជោគជ័យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់