សម្តីត្រាំប្រាប់ឱ្យ "អង្គុយចុះ" ក្នុងកញ្ចក់ទូរទស្សន៍ ត្រូវបានសុនខតាមផ្ទះប្រជាជនជាច្រើនស្តាប់តាម នាំគ្នាអង្គុយចុះ កំពុងល្បីលើបណ្តាញសង្គម

    ​កាលពី​ថ្មីៗ​នេះ​មាន​វីដេអូ​សំណើច​មួយ​នៃ​សុនខ​មួយ​ហ្វូង​នាំគ្នា​ស្ដាប់​តាម​បញ្ជា​របស់ Donald Trump តាម​ទូរទស្សន៍ នៅពេល Donald Trump និយាយថា "​អង្គុយ​ចុះៗ​ៗ​ៗ​"​។​

​    ​វីដេអូ​សំណើ​ចនេះ​ត្រូវបាន​បង្ហោះ​ដោយ​វេ​ប​សាយ Curejoy Pets កាលពី​ម្សិលមិញ បាន​បង្ក​ភាព​រីករាយ​នៅលើ​បណ្ដាញ​សង្គម​យ៉ាង​គគ្រឹកគគ្រេង​។​

​    ​ដោយឡែក​វីដេអូ​មួយ​ដែល Trump និយាយថា "​អង្គុយ​ចុះៗ​ៗ​ៗ​" នោះ គឺ​នៅពេល​អ្នកកាសែត Bloomberg ឈ្មោះ​លោក Jorge Ramos សួរ​សំណួរ​ទៅកាន់ Donald Trump (​នៅពេល​ជា​បេក្ខជន​ប្រធានាធិបតី​នៅឡើយ​) នៅ​ស​ន្និសិទ​កាសែត​ក្នុង​ទីក្រុង Dubuque រដ្ឋ Iowa ប្រទេស​អាមេរិក​។​

​    ​នៅថ្ងៃនោះ​លោក Jorge Ramos គ្រាន់តែ​ងើបឈរ​និង​ចាប់ផ្ដើម​ស្រែកសួរ លោក Donald Trump បាន​បញ្ជា​គាត់​ឱ្យចេញ​ក្រៅ​តែម្ដង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត